បុរសម្នាក់ ប្រែក្លាយ ខ្លួនឯង ទៅជាមនុស្ស ខ្លារខិន
អស់រយៈពេល ២០ឆ្នាំ មកនេះ លោក Larry Da Leopard នៅទីក្រុង Houston សហរដ្ឋអាមេរិក បានសាក់ពេញរាងកាយ របស់គាត់ទាំងមូល នូវស្នាមអុជៗ ចំនួន ១០០០ កន្លែង ក្នុងគោលបំណង ធ្វើអោយខ្លួនឯងមើលទៅ ក្លាយជាមនុស្សពាក់កណ្តាល សត្វពាក់កណ្តាល។
គាត់បានចាត់ទុកខ្លួនឯង ជាមនុស្សខ្លារខិន ដោយបានចាប់ផ្តើមសាក់លើខ្លួនប្រាណ នូវស្នាមអុជៗ គ្រប់កន្លែងលើខ្លួន របស់គាត់ ជាបន្តបន្ទាប់ ហើយអោយតែមានសល់ កន្លែងណា ដែលអាចសាក់បាន គាត់នឹងសាក់បន្ថែម តែម្តង។ យ៉ាងណាមិញ នៅពេលដែល ឪពុកម្តាយរបស់គាត់ បានឃើញមុខរបស់គាត់ ពោរពេញទៅដោយ ស្នាមសាក់អុជៗ បែបនេះ មានការភ្ញាក់ផ្អើលជាខ្លាំង និង បានយល់ថា គាត់មានរូបរាង ប្រៀបបីដូចជាតួអង្គ នៅក្នុងគំនូរជីវចល។ ទោះជាយ៉ាងណា គាត់មានការពេញចិត្តនឹងខ្លួនឯង និង ចូលចិត្តបង្ហាញស្បែក របស់គាត់ ដល់អ្នកដទៃ បានឃើញជាសាធារណៈ ទៀតផង។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
