មាន សូនីតា បាត់តំណែង តួឯកនៅ ស៊ីធីអ៉ិន

7/15/2013 0 Comments A+ a-

ភ្នំពេញៈ  ស្រីស្អាត មាន សូនីតា ដែលកន្លងមក ធ្លាប់បានគ្រងតំណែង ជាតួឯកស្ទើរតែ គ្រប់រឿង នៅស្ថានីយទូរទស្សន៍ ស៊ីធី អ៊ីន ដោយសារ នាងមានខ្នងបង្អែក ជាអ្នកដឹកនាំ រឿងល្បីឈ្មោះ ប្រចាំនៅស្ថានីយ ទូរទស្សន៍មួយនេះ ។ ដោយឡែកនៅពេល អ្នកស្រី ពាន់ ភួងបុប្ផា បានចាកចេញ ទៅបង្កើតផលិតកម្មថ្មី ខ្លួនឯងនោះ ក៏មានការលេចឮពី មាត់អ្នកសិល្បៈដូចគ្នា ថា សូនីតា មិនអាចបានគ្រងតំណែង ជាតួឯកស្រី នៅទូរទស្សន៍មួយនេះ បានទៀតទេ។
កន្លងមកស្រីស្រស់ សម្បូរស្នាមញញឹម មាន សូនីតា ត្រូវបានគេចាត់ទុកថា ជាអ្នកជំនិត នឹងអ្នកស្រី ពាន់ ភួងបុប្ផា ជាងគេនៅពេលចេញ ទៅថតរឿងម្តងៗ ។ នាងតែងតែត្រូវបាន អ្នកដឹកនាំរឿងរូបនេះ យកចិត្តទុកដាក់ខ្លាំង រហូតដល់មានការលើកឡើងថា បន្ទាប់ពី កូនប្រុសរបស់ អ្នកស្រីលែងលះគ្នារួច ទំនងជាអ្នកស្រី បុប្ផា អាចចាប់គូយកនាង ធ្វើជាកូនប្រសារទី២ បន្ទាប់ពី អ្នកនាង សោម ម៉ាល័ក្ខ ទៀតផង ។
ពិធីការិនីសំឡេងស្រទន់ កញ្ញា មាន សូនីតា កាលពីពេលកន្លងទៅ ធ្លាប់ត្រូវបានខាង អ្នកដឹកនាំរឿងជាច្រើន បានធ្វើការរិះគន់ដោយសារតែ នាងបដិសេធ មិនទទួលការសម្តែងរឿង ឲ្យខាងក្រុមហ៊ុនណាមួយ ក្រៅពីរឿងរបស់ អ្នកស្រី ពាន់ ភួងបុប្ផា ។ នាងអះអាងថា គ្មានពេលវេលាគ្រប់គ្រាន់ ទទួលថតរឿងថ្មី តែការអះអាងបែបនេះ ត្រូវបានអ្នកដឹកនាំរឿង ចាត់ទុកថា គ្រាន់តែជាលេស របស់នាងប៉ុណ្ណោះ ។
ពេលនេះតួឯកស្រីក្នុងរឿង "បេះដូងអ្នកការពារ" រូបនេះ ត្រូវបានប្រភពពីអ្នកសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះ សូនីតា មិនសូវមានការមមាញឹក ការងារប៉ុន្មានទេ ដោយសារតែពេលនេះ ការថតរឿងហាក់ ដូចជាស្ងប់ស្ងាត់ ក្រោយពីនាងបានប្រកាសថា មិនទទួលសម្ដែងរឿងក្រៅ ពីរឿងរបស់អ្នក ដឹកនាំរឿងល្បីឈ្មោះ នៅស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន ។
ប៉ុន្តែក្រោយពីអ្នកដឹកនាំរឿង ល្បីឈ្មោះរូបនេះ បានចាកចេញ សម្រាប់ សូនីតា នឹងបាត់បង់ឱកាសពីការទទួលថតរឿងជាច្រើន ហើយលែងបានគ្រង តំណែងតួឯក នៅទូរទស្សន៍មួយ នេះទៀតផង ។ ខ្សែភាពយន្តថ្មីរបស់ ស៊ីធីអ៊ីន គឺគ្មានវត្តមាន កញ្ញា សូនីតា ទៀតទេ ព្រោះថាបាត់ខ្នងបង្អែកធំហើយ ។
LookingTODAY មិនអាចទាក់ទងទៅ កញ្ញា មាន សូនីតា ដើម្បីឲ្យនាងបកស្រាយចំពោះ ការលើកឡើងបែបនេះបានទេ ។ ទោះជាយ៉ាងណា យើងក៏រង់ចាំជានិច្ច ចំពោះការបកស្រាយ របស់នាងជានិច្ច៕
Looking Today
Looking Today
Looking Today
Looking Today
Photo by Looking Today
ប្រភព : LookingToday