​តា​ចាស់​​ អាយុ​៧៣​ឆ្នាំ​​​​​ បៀត​បៀន កេរ្តិ៍​ខ្មាស ក្មេង​ស្រី​ អាយុ​១៥​ឆ្នាំ ​ត្រូវ​សមត្ថ​កិច្ច​ ចាប់​ខ្លួន

7/10/2013 0 Comments A+ a-

ខេត្តតាកែវ ៖ បុរសចំណាស់ អាយុ៧៣ឆ្នាំម្នាក់ ត្រូវបានប៉ូលិស ស្រុកព្រៃកប្បាសចាប់ ខ្លួនកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី៩ កក្កដា ២០១៣ បន្ទាប់ពីបុរសចំណាស់រូបនោះ បានបៀតបៀនកេរ្តិ៍ខ្មាស ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ កាលពីវេលាម៉ោង១១ និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី៩ កក្កដា ២០១៣ នៅភូមិថ្នល់បត់ ឃុំដានកាន ស្រុកព្រៃកប្បាស។
តាមប្រភព ពីសមត្ថកិច្ចប៉ូលិស ស្រុកព្រៃកប្បាស បានឱ្យដឹងថា បុរសចំណាស់រូបនេះ ឈ្មោះគង់ ម៉ៅ មុខរបរជាកសិករ រស់នៅភូមិតាវួង ឃុំដានកាន ស្រុកព្រៃកប្បាស ត្រូវសមត្ថកិច្ចប៉ូលិស ចាប់ខ្លួន តាមពាក្យបណ្តឹង របស់គ្រួសារក្មេង ស្រីរងគ្រោះ។
សមត្ថកិច្ចប៉ូលិស បានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យរូបនេះ និងមិត្តភក្តិរបស់គាត់ បាននាំគ្នាហែក្បួន ឃោសនាគណបក្ស បន្ទាប់ពីត្រឡប់មកវិញ ក៏នាំគ្នាផឹកស៊ី នៅតូបលក់ដូររបស់ក្មេង ស្រីរងគ្រោះ ដោយក្លែមសាច់ឆ្កែ និងផឹកស្រាអស់៥លីត្រ ហើយឆ្លៀតបេះបោចលូកលាន់ក្មេងស្រីរងគ្រោះទៀត ក្រោយមក ក្មេងស្រីរងគ្រោះក៏បានប្រាប់ឪពុកម្តាយដាក់ពាក្យបណ្តឹង ទៅប៉ូលិសស្រុកព្រៃកប្បាសធ្វើការចាប់ខ្លួនតែម្តងទៅ។
ក្រុមគ្រួសារក្មេងស្រី រងគ្រោះ បានប្តឹងទាមទារ សំណងជំងឺចិត្ត ចំនួន២លានរៀល តែតាចាស់រូបនេះគ្មានលទ្ធភាពសង សមត្ថកិច្ចប៉ូលិស ក៏បានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ ការតាមនីតិវិធីច្បាប់៕
ប្រភព : កោះសន្តិភាព