បុរសម្នាក់ ចិញ្ចឹមជីវិត ដោយការ បន្លាចមនុស្ស (មានវីឌីអូ)
បុរសគម្ពោតព្រៃ ដ៏ល្បីឈ្មោះ ប្រចាំទីក្រុង សាន ហ្វ្រានស៊ីស្កូ របស់អាមេរិក ម្នាក់ មានមុខរបរ ជាអ្នកបន្លាច អ្នកដំណើរតាមផ្លូវ អស់រយៈពេល ជាង ៣០ឆ្នាំ មកហើយ ដោយការលាក់ខ្លួន នៅពីក្រោយ មែកឈើ។
គាត់មានឈ្មោះថា David Johnson ជាមនុស្សអនាថា គ្មានផ្ទះសំបែង ម្នាក់ អាចរកប្រាក់បាន ៦ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ ពីការសម្តែង មានលក្ខណៈ ជាការបន្លាចមនុស្សនេះ។ នៅមុនពេល គាត់មកកាន់ ទីក្រុង សាន ហ្វានស៊ីស្កូ គាត់ធ្លាប់ធ្វើជាកម្មករ និង អ្នកបើកឡានដឹកទំនិញ ហើយនៅពេលគាត់ មកដល់ទីនេះដំបូង គាត់បានចាប់ផ្តើមលក់ កៅអី នៅតាមចិញ្ចើមផ្លូវ ប៉ុន្តែដោយសារតែ ទីផ្សារមានការប្រកួតប្រជែងខ្លាំង ទើបធ្វើអោយគាត់ ត្រូវបង្ខំចិត្ត រកវិធីសាស្រ្តថ្មី ដើម្បីរកប្រាក់ ចិញ្ចឹមក្រពះ របស់ខ្លួន។ ហេតុនេះហើយ ទើបគាត់ នឹកឃើញនូវគំនិតមួយ ក្នុងការយកមែកឈើ សំរាប់ធ្វើអោយ អ្នកដំណើរតាមផ្លូវ មានការភ្ញាក់ រហូតធ្វើអោយគាត់ មានភាពល្បីល្បាញ រហូតមកទល់ សព្វថ្ងៃនេះ។ សំរាប់ប្រាក់វិញ គាត់រកបានមកពីការ ដាក់ទាន ពីសំណាក់អ្នកដំណើរ ដែលពេញចិត្ត នឹងការសម្តែងរបស់គាត់ ដោយការបោះកាក់ប្រាក់ដុល្លារ ចូលទៅក្នុង ធុង ដែលនៅជិត កន្លែងគាត់ អង្គុយនោះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីឌីអូខាងក្រោម៖
ប្រភព : ខ្មែរឡូត