សុផា លីនដា ចូលសិល្បៈ មិនទាន់បាន មួយដង្ហើមចង្រិត ផងតម្លើងឫក ខ្ពស់កប់ពពក
ស្រីស្រស់សោភា សុផា លីដា ដែលធ្លាប់ត្រូវបានខាងផលិតកម្ម ហង្សមាស លើកស្ទួយ ឲ្យលេចមុខមាត់ក្នុងសង្វៀនសិល្បៈ តាមរយៈបទ "នឹកAស្រលាញ់B" ត្រូវបានប្រភពពីអ្នកសិល្បៈរួមអាជីព និងមហាជនខាងក្រៅមួយចំនួន ធ្វើការរិះគន់ដោយប្រយោលថា នាងទើបតែចូលប្រឡូកសិល្បៈមិនទាន់បានមួយដង្ហើមចង្រិត និងទទួលបានសន្ទុះកេរ្តិ៍ឈ្មោះល្បីល្បាញដូចតារាដទៃទេផង ស្រាប់តែវាយឫកពារខ្ពស់កប់ពពក នៅពេលដែលគេចង់ទាក់ទងនាង ទៅឲ្យថតម្តងៗ គឺពិបាកក្នុងការយកចិត្តថ្លើម ជាងតារាដទៃឆ្ងាយណាស់ ។ មួយទៀត លេខទូរស័ព្ទ និងការទាក់ទងទៅ នាងម្តងៗ គឺពិបាកណាស់ មានពេលខ្លះ ទូរស័ព្ទទៅជួបនាង ក៏ពិបាកក្នុងការនិយាយណាស់ដែរ ព្រោះម្ដងទាមទារនេះ ម្តងទាមទារនោះ។
បើតាមប្រភព ពីអ្នកសិល្បៈមួយចំនួន ក៏ធ្លាប់បានលើកឡើងដែរថា នៅពេលធ្វើការងាររួមគ្នាជាមួយ អាលីនដា ម្តងៗគឺមានការលំបាក ក្នុងការចុះសម្រុង ខ្លាំងណាស់ យកតែចិត្តខ្លួនឯង មិនសូវគោរព ពេលវេលាទេ។ មូលហេតុដែលធ្វើឲ្យនាង លេងឫកពារ បែបនេះ ប្រហែលជាមកពីនាង អាងថា ខ្លួនស្រស់ស្អាត មានគេត្រូវការច្រើន។
ទោះបីជាយ៉ាងណា ពាក្យចចាមអារ៉ាម ដែលគេលើកឡើងថា សុផា លីនដា ជាតារាចំណូលថ្មី ដែលវាយឫកខ្ពស់ នេះមិនមែនជាលើកដំបូងទេ គឺលេចឮតាំងពីនាង ចាប់ផ្តើមឡើងកូដ បានគ្រងតំណែងជាតួ ឯកស្រីក្នុងរឿង "ភ្លើងព្យាបាទ" និងរឿងរ៉ាវស្នេហាជាមួយ តារាចម្រៀងរូបសង្ហា លោក នៅ ស៊ីនឿន មកម្ល៉េះ។ ពោលមហាជន មិនដែលឃើញនាងបង្ហាញ ចរិករួសរាយរាក់ទាក់នោះទេ ផ្ទុយទៅវិញនាងបែរជាបង្ហាញពីចរិក ចងចិញ្ចើមដាក់ភ្នែកមហាជនជានិច្ច។via: lookingtoday