ម្តាយចិត្តតិរច្ឆាន ចាក់កូនជាង ៩០ កន្ត្រៃ ដោយសារខឹង ខាំដោះពេលកំពុងបំបៅ!
យោងតាម Daily Mail បានឲ្យដឹងថា ទារកប្រុសអាយុ ៨ ខែម្នាក់ឈ្មោះ Xiao Bao ត្រូវបានរកឃើញពោរពេញទៅដោយថ្លុកឈាម នៅសម្យាបក្រោយផ្ទះ ប៉ុន្តែសំណាងល្អនៅមានជីវិត បន្ទាប់ពីត្រូវបានចាក់ជាង ៩០ លើក ដោយម្តាយបង្កើតចិត្តអប្រិយ ដែលខឹង ព្រោះតែទារករូបនេះខាំដោះ ខណៈពេលនាងឲ្យអឹម ។
ហេតុការណ៍គួរឲ្យស្លុតរន្ធត់បំផុតនេះ បានកើតឡើងនៅទីក្រុង Xuzhou ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន និងបណ្តាលឲ្យក្មេងប្រុសអាយុ ៨ ខែម្នាក់ រងរបួសរហូតពេទ្យដេរជាង ១០០ ថ្នេរ ។
ក្មេងប្រុសរូបនេះ សំណាងណាស់ ដែលត្រូវបានអ្នកជិតខាង ឃើញទាន់ពេលវេលា ហើយរាយការណ៍ទៅអាជ្ញាធរ ឲ្យមករំដោះក្មេងនេះ ចេញពីម្តាយតិរច្ឆាន និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
រឿងនេះ គេនៅមិនទាន់ច្បាស់ថា តើប៉ូលីសនឹងត្រូវចាត់ការឃុំខ្លួនម្តាយរូបនោះ ឬយ៉ាងណានោះទេ ប៉ុន្តែ ព័ត៌មានជាច្រើនបាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេត ប្រសិនបើម្តាយរូបនោះមានជំងឺផ្លូវចិត្ត នោះសកម្មភាពដ៏សាហាវព្រៃផ្សែនេះ នឹងកើតឡើងមកលើកូនប្រុសរបស់គេតែម្តង ។
បើតាមសម្តីអ្នកជិតខាង បាននិយាយថា ពួកគាត់បាននាំគ្នាប្តឹងទៅអាជ្ញាធរក្នុងតំបន់ ប៉ុន្តែ ពួកគេមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយ ដោយអះអាងថា ក្មេងប្រុសនេះនៅតែជាប់ពាក់ព័ន្ធជាមួយសាច់ញាតិ ២ នាក់ទៀត គឺអ៊ុំដែលត្រូវជាបងប្រុសម្តាយរបស់គេ ដែលនៅថែរក្សា សៀវ បាវ ផងដែរនោះ ។
ប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា អ៊ុំប្រុសម្នាក់ ក្នុងចំណោម២នាក់ របស់កុមាររងគ្រោះ បានឃើញ សៀវ បាវ ដេកក្នុងថ្លុកឈាម ស្ថិតនៅសន្យាបក្រោយផ្ទះរបស់ពួកគេ ។ សូមបញ្ជាក់ថា ម្តាយ និងអ៊ុំប្រុសទាំង២ របស់ សៀវ បាវ គឺជាកម្មករធ្វើការនៅរោងចក្រកែច្នៃសម្រាម១ ។
ករណីនេះ ប្រសិនបើចោទប្រកាន់ទោស នោះម្តាយ សៀវ បាវ នឹងទំនងជាត្រូវដេកគុកអស់១ជិវិត ពីបទប៉ុនប៉ងសម្លាប់កូនខ្លួនឯងបែបនេះ ៕
ប្រភពពី ខ្មែរស្ថាបនា