បួន​ប្រទេស​ចាប់​គ្រឿង​ញៀន មាន​តម្លៃ​ប្រមាណ​ជា​៤០០​លាន​ដុល្លា

7/08/2013 0 Comments A+ a-

យុទ្ធនាការអន្តរជាតិមួយ ដែលត្រូវបានដឹកនាំធ្វើ ក្នុងអំឡុងពីរខែកន្លងមកនេះ នៅតាមបណ្ដោយទន្លេមេគង្គនោះ បាន​អនុញ្ញាតឲ្យគេចាប់បានគ្រឿងញៀនខុសច្បាប់ជាច្រើន ដែលមានតម្លៃប្រមាណជា៤០០លានដុល្លាអាមេរិក។

តំបន់ត្រីកោណមាស ច្រកចូលពីខាងប្រទេសថៃ។
អាជ្ញាធរចិន ឡាវ ភូមា និងថៃ បានរួមសហការគ្នា ចូលរួមធ្វើយុទ្ធនាការដ៏សម្បើមនេះ ដែលនាំទៅដល់ការចាប់ខ្លួនជន​សង្ស័យប្រមាណជា ២៥៣០នាក់ និងដកហូតគ្រឿងញៀន ដែលមានទម្ងន់ប្រមាណជា ១០តោន និងសម្ភារះវត្ថុតាងផ្សេង​ទៀត ដែលមានតម្លៃប្រមាណជា៣,៦លានដុល្លា។
ប្រទេសទាំងបួនធ្លាប់បានធ្វើការត្រួតពិនិត្យ ក្នុងតំបន់ជុំវិញទន្លេមេគង្គ នៅចុងឆ្នាំ២០១១ម្ដងហើយ បន្ទាប់ពីមានការសម្លាប់​ទាហានចិន១៣នាក់ នៅក្នុងតំបន់ត្រីកោណមាស។
អ្នកទទួលខុសត្រូវចិនម្នាក់បានអះអាងថា ៧០ភាគរយនៃគ្រឿងញៀន ដែលបានរកឃើញនៅក្នុងប្រទេសចិន មានប្រភព​មកពីតំបន់ត្រីកោណមាស។
ការផលិតថ្នាំ មេថាមហ្វេតាមីន (méthamphétamine) ទំនងមានកម្លាំងកើនឡើងខ្លាំងនៅក្នុងតំបន់នេះ ខណៈពេល​ដែល​កម្លាំងមានសមត្ថកិច្ច បង្កើនល្បឿនក្នុងយុទ្ធនាការប្រកបដោយជោគជ័យ ប្រយុទ្ធប្រឆាំងទល់នឹងគ្រឿងញៀនប្រភេទ អូភីជម (opium) និងម្សៅ ហេរ៉ូអីន (héroïne)។
ប្រទេសទាំងបួន ក៏បានធ្វើការប្រយុទ្ធប្រឆាំងផងដែរ ទល់នឹងវប្បធម៌ដាំរុក្ខជាតិ ជាប្រភពថ្នាំញៀនទាំងឡាយ នៅតំបន់​ត្រីកោណមាស ដែលមានទីតាំងនៅផ្នែកខាងជើងនៃប្រទេសឡាវ និងប្រទេសភូមា៕ដោយ៖ មនោរម្យព័ងអាំងហ្វូ