មកមើល គំនិតច្នៃប្រឌិត ថ្មីរបស់ កូកា-កូឡា
ក្រុមហ៊ុន កូកា-កូឡា បានដាក់លក់នូវដបភេសជ្ជៈ កូកា-កូឡាសេរីថ្មី ដែលមានលក្ខណៈប្លែកបំផុត ពុំធ្លាប់មានពីមុន គឺដបធ្វើពីទឹកកកដ៏ត្រជាក់ អាចរក្សាទឹកក្រូចរបស់យើង ឲ្យត្រជាក់រហូត។
កាលពីពេលថ្មីនេះ គេបានប្រទះឃើញភេសជ្ជៈ កូកា-កូឡា ដបទឹកកកដាក់លក់នៅក្នុងប្រទេស Colombia ដែលរចនាឡើង គួរឲ្យចាប់អារម្មណ៍ និងប្លែកបំផុត ព្រោះវាចាប់ផ្ដើមរលាយនៅពេលដែលយើង បើកគំរបរបស់វា ហើយអ្វីដែលជាចំនុចសំខាន់នោះ គឺវាគ្មានអ្វីនៅសល់ក្រោយពី យើងផឹកវាអស់ដូចកាលពីមុននោះទេ។
ខ្សែរវីដេអូ ពាណិជ្ជកម្មខ្លីរបស់ជនជាតិ អេស្ប៉ាញ ដែលបង្ហាញពីដបភេសជ្ជៈធ្វើពីទឹកកក នៅលើឆ្នេរខ្សាច់នារដូវក្ដៅ ដែលធ្វើឲ្យដបទឹកកករលាយ ស្រក់ទឹកទៅលើដីខ្សាច់។ ដបធ្វើពីទឹកកកនោះ បានផ្ទុកនូវទឹកភេសជ្ជៈកូកា-កូឡា ជាមួយនឹងស្លាក ពណ៌ក្រហមនៅលើដប។
ដបទឹកកករបស់ កូកា-កូឡានេះ ត្រូវបានធ្វើឡើងដោយទឹកសុទ្ធ ដែលត្រូវយកទៅបង្កកវាក្នុងសីតុណ្ហភាព -២៥អង្សារសេ បន្ទាប់មកទើបបញ្ចូលទឹកកូកា ទៅក្នុងដបដែលកកនោះ។ ដបនិមួយៗមានស្លាកសញ្ញារបស់កូកា-កូឡា ដែលមានពណ៌ក្រហម។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការរចនាដបទឹកក្រូចថ្មីរបស់ ក្រុមហ៊ុន កូកា-កូឡានេះ? សូមទស្សនាវីដេអូខាងក្រោម៖

