ប៉ូលីសម្នាក់ ពាក់ក្រវិល និង កាន់បារី ថតរូបដាក់ ហ្វេសប៊ុក រងការរិះគន់ យ៉ាងខ្លាំង
យោងទៅតាមប្រភពព័ត៌មាន សឹង្ហបុរី បានបង្ហាញនូវរូបថត របស់ប៉ូលីសសឹង្ហបុរី ម្នាក់ ដែលបានទទួលរង ការរិះគន់យ៉ាងខ្លាំង ក្រោយពីបានថតរូប មិនសមរម្យ ក្នុងឯកសណ្ឋានការងាររបស់ខ្លួន បង្ហោះលើហ្វេសប៊ុក រួចមក។
រូបថតនេះ ត្រូវបានប្រទះឃើញ ដោយអ្នកបើប្រាស់ហ្វេសប៊ុកម្នាក់ ដែលប៉ូលីសរូបនេះ បានដាក់ធ្វើជា រូបភាព Profile របស់ខ្លួន។ នៅក្នុងរូប បានបង្ហាញអោយឃើញថា ប៉ូលីសរូបនេះ មានពាក់ក្រវិល រីឯក្នុងដៃ មានកាន់សម្ងែង នូវបារីមួយដើម និង ថតរូបខ្លួនឯង ដោយកាមេរ៉ា ទូរស័ព្ទដៃ។ ទោះជាយ៉ាងណា មានការរិះគន់ថា ក្នុងនាមជាប៉ូលីស ដែលជាអ្នកផ្តល់គំរូល្អ ដល់ប្រជាពលរដ្ឋ មិនគួរណាធ្វើបែបនេះនោះទេ ហើយក៏មានមតិមួយ បានលើកឡើងដែរថា ប៉ូលីសសឹង្ហបុរី គួរតែចាត់វិធានការអ្វីម្យ៉ាង ទៅលើប៉ូលីសរូបនេះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព : ខ្មែរឡូត

