សុខ ពិសី សង្ឃឹមថា ប្រជាប្រិយភាព ត្រូវស្តារជាមួយ នឹងតំណែងតួឯក

7/15/2013 0 Comments A+ a-

ភ្នំពេញ: ក្រោយពី​មានរឿង​រ៉ាវ​ជាច្រើន តារាចម្រៀង​ដែលមាន​សំណាងល្អ កញ្ញា សុខ ពិសី បាន​គ្រង​តំណែង​តួឯក​ស្រី​ម្តងទៀត ក្នុង​ខ្សែភាពយន្ត​ថ្មី​របស់​ផលិតកម្ម​សាន់​ដេរ គឺ​រឿង ” ព្រាយ​ក្បាល​ប្រាំបី “​។ ហើយ​នាង​សង្ឃឹមថា នាង​នឹង​ត្រូវបាន​ស្តារ​ប្រជាប្រិយភាព​តាមរយៈ​នេះដែរ ។
ស្ថិតក្នុង​តំណែង​តួឯក​ជាថ្មី កញ្ញា សុខ ពិសី បាន​ឲ្យ CEN ដឹង​កាលពី​ថ្ងៃ​ក្រុង​ពាលី​ថា ដោយមាន​ការរំពឹង​ខ្ពស់​ថា ខ្សែភាពយន្ត​ថ្មី​រឿង ” ព្រាយ​ក្បាល​ប្រាំបី ” នឹង​អាចជួយ​លើកកម្ពស់​ប្រជាប្រិយភាព​របស់ខ្លួន ឱ្យ​ល្បី​ដូចដើម ស្របពេល​ទីផ្សារ​ចម្រៀង​បច្ចុប្បន្ន ចាប់ផ្ដើម​ទទួលបាន​ការគាំទ្រ​ច្រើន​ឡើងវិញ​ពី​ទស្សនិកជន​។​
​តារាចម្រៀង​រូបនេះ​បន្តថា ” ខ្ញុំ​រំភើប​ណាស់ នៅពេល​បាន​ដើរ​តួឯក​ជាថ្មី ជាមួយ​លោក ខេមរៈ សិរីមន្ត​។ ខ្ញុំ​គិតថា ខ្សែភាពយន្ត​ថ្មី​នេះ នឹង​ធ្វើឱ្យ​ទស្សនិកជន​គាំទ្រ​ខ្ញុំ កាន់តែច្រើន​ថែមទៀត “​។​
គួររំលឹកថា កន្លងមក តារាចម្រៀង​ស្រី​សាច់​សខ្ចី​រូបនេះ មិនដែល​និយាយ​អ្វី​ក្រៅពី​រឿងរ៉ាវ​ទាក់ទង​នឹង​សិល្បៈ ក៏ដូចជា​ចង់​បើកហាង​កែ​សម្ផស្ស​នោះទេ ។ ទោះជា​នាង​ខំ​ទៅ​សិក្សា​មុខវិជ្ជា​ផ្នែក​នេះ​ដល់​ប្រទេស​សឹង្ហ​បូរី​ក៏ដោយ ។ យើង​នៅចាំ​បាន​ថា ខណៈដែល​នាង​ទៅ​សិក្សា​ផ្នែក​កែ​សម្ផស្ស ក៏​រង​នូវ​ពាក្យ​ចចាមអារ៉ាម​ថា នាង​មាន​ផ្ទៃពោះ ដែលជា​រឿង​មិន​ពិត និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​នាង​មិនតិច​ទេ ។ ទោះយ៉ាងណា នាង​នៅ​មិន​រវីរវល់​នឹង​ព័ត៌មាន​អ៊េ​ច​អ៊ូច​មិន​ពិត​នោះទេ នាង​បាន​វិល​ត្រឡប់មក​ក្នុង​ពិភព​សិល្បៈ​យ៉ាង​មមាញឹក​សារជាថ្មី​វិញ ៕​
sok-pisey_star-song_cen
ប្រភព៖ CEN