ត្រីតូចជាង គេបំផុតលើ​ ពិភព​លោក

7/15/2013 0 Comments A+ a-

ជាធម្មតា កូនត្រីតូចៗយ៉ាង​ហោចណាស់​ក៏មានទំហំប៉ុន​ម្រាមដៃ រឺក៏តូច​ជាងនេះបន្តិចតែប៉ុណ្ណោះ ប៉ុន្តែត្រីខាងក្រោមនេះវិញគឺមានទំហំ​តូចមែនទែន ដែលមើលសឹងតែមិនចង់ឃើញ។ ប្រភេទត្រីខាងក្រោមនេះមានឈ្មោះ Paedocypris progenetica ត្រូវ​បានគេ​កត់ត្រា​ជា​ប្រភេទត្រី ដែលតូចជាងគេបំផុតលើ​ពិភពលោក ដោយសារតែត្រីនេះមានប្រវែងត្រឹមតែ៧.៩មម និងមានទំហំ១ភាគ​៣អ៊ីញ​តែ​ប៉ុណ្ណោះ។ ប្រភេទត្រីនេះត្រូវបានគេរកឃើញនៅតាមភក់ល្បាប់ក្នុងកោះសូម៉ាត្រា ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលវារស់​នៅ​ក្នុង​កំរិត​ទឹក​មាន​ PH កំរិត៣។
Khmer-note