ប្រពន្ធ​ ចោទ​ប្តី​​បង្ខំ​ ប្រើ​ផ្លែ​ត្រប់

7/05/2013 0 Comments A+ a-


ស្ត្រីម្នាក់នេះ បានប្តឹងចោទ ប្រកាន់ប្តីទី២ ថា បានប្រើអំពើហិង្សាមកលើនាង ហើយធ្ងន់បំផុត បានប្រើផ្លែត្រប់ ផ្លែចេក ផ្លែននោង រួមភេទជាមួយនាងយ៉ាងព្រៃផ្សៃ។ ប៉ុន្តែ បុរសជាប្តីបានបដិសេធថា ខ្លួនមិនបានធ្វើយ៉ាងនេះទេ គឺអ្វីៗ ប្រពន្ធមួលបង្កាច់លោកទាំងស្រុង ចំណែកសមត្ថកិច្ចបានត្រឹមសម្របសម្រួលតែប៉ុណ្ណោះ...។
នាងស៊ុន សាវឌី អាយុ៣៩ឆ្នាំ រស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ស្រុកបាត់ដំបង ខេត្ត បាត់ដំបង បានរៀបរាប់រឿងរ៉ាវជីវិតថា រូបនាងជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ ឪពុកឈ្មោះស៊ុន សារៈ ជាអ្នកបើកយន្តហោះ (ពីឡុត) បានទទួលមរណភាពក្នុងសម័យសង្គ្រាម ម្តាយឈ្មោះទូច សំអាង (ស្លាប់) នាងធ្លាប់រៀនដល់ថ្នាក់ទី៨ នៃអនុវិទ្យាល័យនរា ដោយមានស្រុកកំណើតនៅភូមិកំពង់សំបួរ ស្រុកសង្កែ ខេត្តបាត់ដំបង។ ម្តាយរបស់នាងជាអតីតប្រធានមណ្ឌលគាំពារមាតា និងទារក ខេត្តបាត់ដំបង ពេលឪពុក ស្លាប់ទៅ ម្តាយនាងបានយក ប្តីក្រោយទៀត ដែលឪពុកចុងនោះ តែងធ្វើបាបនាងទាំងផ្លូវកាយ និងផ្លូវចិត្ត រហូតដល់ម្តាយនាងស្លាប់ តម្រូវឱ្យនាងឈប់រៀនទាំង កណ្តាលទី។ បន្ទាប់មកនៅឆ្នាំ១៩៩៤ នាងមាន ទំនាក់ទំនងស្នេហាជាមួយកំលោះម្នាក់ ឈ្មោះកែវ ពេជ្រ អាយុបុងនាងបន្តិចបន្តួច ធ្វើការនៅអង្គការ ដោះមីនស៊ីម៉ាក់ បន្ទាប់ពីជិះម៉ូតូបុកគ្នាដោយចៃដន្យ នៅមុខវត្តដំរីស ដោយប្រែក្លាយទំនាស់ទៅជាសេចក្តី- ស្នេហាពេញបេះដូង។ នាងក៏បានរៀបការជាមួយគេតាមប្រពៃណី ដោយបង្កើតបានកូនប្រុស១ ស្រី១ ជាចំណងនិស្ស័យ ប៉ុន្តែ ដោយសារប្តីនេះរិះពេក រកលុយបានមិនឱ្យប្រពន្ធកាន់ ក៏ជួបភាពប្រេះស្រាំ ចែកផ្លូវ គ្នាដើរទៅ។ ប្តីនេះ បានចេញទៅរស់នៅប្រទេសតៃវ៉ាន់ យកទាំងកូន២នាក់ ទៅជាមួយផង ទុកឱ្យនាងក្លាយជា ស្រីមេម៉ាយ រស់ឯកោ ព្រោះម្តាយក៏ស្លាប់ បងប្អូនក៏មានគ្រួសារអស់ រស់នៅបែកគ្នា។
នាងស៊ុន សាវឌី បន្តទៀតថា ១ឆ្នាំក្រោយមក តាមរយៈអ្នកកាសែត ម្នាក់ នាងក៏បានទាក់ទងស្គាល់គ្រូទាយម្នាក់ ឈ្មោះធឹម សេរី អាយុបង នាង២ឆ្នាំ ជាបុរសពោះម៉ាយកូន២ ដូចនាងដែរ ដោយសារប្រពន្ធចុះ ចោល។ លោកសេរី ឧស្សាហ៍ណាត់ហៅនាងទៅញ៉ាំបង្អែម និងដើរលេង កម្សាន្តជារឿយៗ រហូតត្រូវដងត្រូវផ្លែគ្នា ក្លាយជាប្តីប្រពន្ធអត់ខាន់ស្លា ដោយចាប់ផ្តើមត្រូវរ៉ូវគ្នាគ្រាដំបូង ក្នុងផ្ទះសំណាក់មួយ កណ្តាលក្រុងបាត់ដំបង។ បន្ទាប់មក នាងក៏ចេញទៅរស់នៅ ជាមួយប្តីទី២នេះ នៅ គេហដ្ឋានរបស់គេ ដោយបង្កើតបានកូនស្រី១ ជាចំណងនិស្ស័យ។
នាងស៊ុន សាវឌី បន្តទាំងក្តុកក្តួលថា នាងរួមរស់ជាមួយប្តីទី២នេះ បាន៥ឆ្នាំ ភាពរកាំរកូសក៏ចាប់ផ្តើមឡើង ដោយសារនាងស្តីប្រដៅកូនរបស់គេបន្តិចបន្តួច ស្រាប់តែប្តីនេះ កាន់ជើងកូន បង្កហិង្សាមកលើនាង។ ដូចជា ថ្ងៃមួយនៅ ពេលកូនគេឈឺ នាងបង្ខំឱ្យលេបថ្នាំ លុះវាមិនព្រមលេប ក៏ក្តិចមួលខ្លះៗទៅ ស្រាប់តែប្តីចោទថា នាងចិត្តមិនបាន ធ្វើ បាបកូនគេដែលគ្នាមិនទាន់ដឹងក្តី។ ក្រោយពីជួបភាពរកាំរកូស ប្តីនេះ ក៏ទៅទាក់ទងស្រលាញ់ស្រីលក់ស្រាបៀរម្នាក់ បានទាំងបង្គាប់ ឱ្យនាងទៅដណ្តឹងនាងនោះធ្វើប្រពន្ធទៀតផង។ ហេតុតែខ្លាចមេម៉ាយម្តងទៀត នាងក៏ទៅចរចាជាមួយ ស្រីឡង់សេនោះ ដោយសុខចិត្តឱ្យគេយកទាំង២ ហើយទោះជានាងធ្វើល្អយ៉ាងនេះក្តី ក៏ប្តីនៅតែរករឿងនាងមិនឈប់។ ប្តីធ្លាប់និយាយថា គេអស់អារម្មណ៍ជាមួយនាងហើយ តែបើចង់ឱ្យគេមានអារម្មណ៍ពុះកញ្ជ្រោលដូចមុន ត្រូវបើកឱ្យ គេប្រើផ្លែត្រប់ ននោង ឬផ្លែចេក។ នាងមិនឆ្លើយតប ស្រាប់តែយប់មួយ គេយកផ្លែត្រប់ ច្រកស្រោមអនាម័យ មកលើនាង ធ្វើឱ្យនាងឈឺចាប់ ជាទីបំផុត។ យប់ក្រោយៗមកទៀត គេនៅតែបន្តធ្វើទារុណកម្មផ្លូវភេទមកលើនាងគ្មានមេត្តា ជួនកាល ផ្លែត្រប់ ជួនផ្លែចេក ជួនផ្លែននោងខ្នាតតូច បំពាក់ស្រោមអនាម័យ ទោះជានាងរុញចេញ ក៏គេនៅតែប្រព្រឹត្តទាំងបង្ខំ។
នាងស៊ុន សាវឌី ពោលបញ្ចប់ទាំងឈឺចាប់ថា ឥឡូវនាងកើតទុក្ខមិនសុខចិត្តទេ សូមប្តឹងលែងប្តីនេះ និងសុំទារជំងឺចិត្តចំនួន៣.០០០ដុល្លារ ជាកំហិត។ នាងពុំអាចទ្រាំរួមរស់ជាមួយគ្នាតទៅទៀតបានឡើយ ព្រោះប្តីនេះមិនបានទុកនាង ជាប្រពន្ធទេ។ ជាក់ស្តែង គេមិនព្រមរៀបការ ឬសែនព្រេនអ្វីឡើយ សូម្បីអេតាស៊ីវិល ក៏មិនព្រមចុះ ដោយចង់ទុកនាង ជាទាសីតណ្ហាយ៉ាងនេះរហូតទៅ។
ដោយឡែក លោកធឹម សេរី អាយុ ៤១ឆ្នាំ រស់នៅភូមិអូរញូ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានរៀបរាប់ថា អ្វីដែលនាងស៊ុន សាវឌី រៀបរាប់នោះ គឺជាការមួលបង្កាច់រូបលោកទាំងស្រុង។ ទោះបីជានាងពុំបានរៀបការ ជាមួយលោកក្តី ក៏លោកបានចាត់ទុកជាប្រពន្ធពេញច្បាប់ ពុំដែលប្រើផ្លែត្រប់ ផ្លែចេក ននោង ធ្វើផ្តេសផ្តាសទៅលើនាងទាល់តែសោះ។ តាមពិត លោកអាណិតណាស់ ពេលឃើញនាងក្លាយជាស្រីមេម៉ាយឯកោ ក៏យកមកនៅជាមួយ ព្រោះលោកពោះម៉ាយ ប្រពន្ធចុះចោលដែរ រហូតបង្កើត បានកូនស្រី១។ ប៉ុន្តែ នាងសាវឌី ចិត្តមិនបាន តែងវាយធ្វើបាបកូនបង្កើតរបស់លោក លុះលោកណែនាំ បែរជានាងបង្កជម្លោះក្នុង គ្រួសារ ទម្លាក់កំហុសមកលើលោកទៅវិញ។
លោកអនុសេនីយ៍ឯក ហាប់ សន មន្ត្រីកងរាជអាវុធហត្ថ ស្រុកថ្មគោល បាននិយាយថា រឿងទំនាស់នេះ លោកក៏បានសម្រុះសម្រួលនាងស៊ុន សាវឌី កុំចង់លែងលះលោកធឹម សេរី ធ្វើអ្វី ព្រោះមានកូន ភ្ជាប់និស្ស័យជាមួយគ្នាទៅហើយ។ ម៉្យាងទៀត ប្តី ប្រពន្ធអត់ខាន់ស្លានេះ ឈ្លោះគ្នាតាំងពីចាប់ដៃគ្នាបានកន្លះឆ្នាំមកម៉្លេះ មិនមែនទើបតែកើតឡើងថ្មីៗនោះទេ។
អ្នកយកព័ត៌មានយើងមិនហ៊ានសន្និដ្ឋានយ៉ាងណាឡើយ ជុំវិញរឿងប្រពន្ធចោទប្តីថា បានប្រើផ្លែត្រប់ ផ្លែននោង ផ្លែចេក ធ្វើទារុណកម្មផ្លូវភេទលើរូបនាង តែប្តីបដិសេធនោះ ដូច្នេះ អ្វីៗ ស្រេចលើមិត្តអ្នកអានពិចារណាតាមការគួរ...៕
ប្រភព អង្គរធំមេឌា