ជម្លោះ​ពាក្យសំដី ​ភាគីខាង​ប្រុស ​​វាយ​ភាគី​ ខាង​ស្រី ​ផ្អើល​ពិធី​ មង្គលការ​

7/13/2013 0 Comments A+ a-

ខេត្តកំពង់ស្ពឺ ៖ មនុស្ស ៩នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយខ្លះបែកក្បាល បាក់ដៃ បន្ទាប់ពីប្រវាយប្រតប់គ្នា រវាងភាគីខាងប្រុស និងខាងស្រី ក្នុងពិធីមង្គលការមួយ ខណៈទាស់សម្តីគ្នាបន្តិចបន្តួច កាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃត្រង់ ថ្ងៃទី១៣ កក្កដា ២០១៣ ស្ថិតក្នុងភូមិអង្គតាផ្លុក ឃុំយុទ្ឋសាមគ្គី ស្រុកឧដុង្គ ។
ម្ចាស់ដើមការខាងលើ ត្រូវបានគេស្គាល់ប្តីឈ្មោះ ភូ និងប្រពន្ឋឈ្មោះគង់ ហើយក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ចំណែកជនបង្កហេតុ សមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ កំពុងស្រាវជ្រាវតាមចាប់ខ្លួន ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព