ក្មេងស្រីសិស្ស វិទ្យាល័យ សម្តេចឪ បើកឆាកប្រយុទ្ធ គ្នាទាំងព្រលឹម ព្រោះតែរឿង ដណ្តើមប្រុសស្នេហ៌
ខេត្តបាត់ដំបង ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតក្នុងបរិវេណនៅក្បែរវិទ្យាល័យសម្តេចឪ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយសារតែមានក្រុមក្មេងស្រី ដែលជាសិស្សវិទ្យាល័យ សម្តេចឪ បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមទាំងព្រឹកព្រលឹម។
ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលបង្កឲ្យមានឈុតឆាកប្រយុទ្ធគ្នានេះឡើង គឺផ្តើមចេញពីស្នេហាត្រីកោណ ដោយខាងភាគីដែលមានគ្នាច្រើន បានជេរប្រមាថ ថានារីម្ខាងទៀតបានដណ្តើមសង្សាររបស់ខ្លួន ទើបឈានដល់ការប្រើអំពើហិង្សាបែបនេះ។
មជ្ឈដ្ឋានទូទៅបានធ្វើការរិះគន់ ចំពោះក្មេងសិស្សស្រីទាំងអស់នោះយ៉ាងខ្លាំង មិនគួរណាគ្រាន់តែរឿងប៉ុណ្ណឹងសោះ បង្កទៅជាជម្លោះវាយតប់គ្នា ដោយមិនបានគិតពីកិត្តិយសថាខ្លួនជាស្រី ដែល ឪពុក ម្តាយឲ្យមកសិក្សារៀនសូត្រ បែរជាមកវាយតប់គ្នារឿងដណ្តើមប្រុសទៅវិញ។ នេះបើសិនជាឪពុក ម្តាយ ក្មេងស្រីអស់ទាំងនោះបានជ្រាបរឿងទាំងនេះ មិនដឹងថាពួកគាត់ខកចិត្ត និងអាម៉ាស់មុខយ៉ាងណាទេ ដែលមានកូនស្រីរបៀបនេះ៕
ប្រភពពី វត្តភ្នំ