អ្នកនិពន្ធ ជនជាតិតៃវ៉ាន់អាយុ ៥៧ឆ្នាំ មានមិត្ត ស្រីអាយុ ១៧ឆ្នាំ

7/10/2013 0 Comments A+ a-

យោងតាមប្រភពព័ត៌មាន The New Paper បានឲ្យដឹងថា អ្នកនិពន្ធជនជាតិតៃវ៉ាន់ វ័យ ៥៧ឆ្នាំ មានឈ្មោះថា Li Kuncheng មានមិត្តស្រីអាយុ ១៧ឆ្នាំ ដែលនៅជាសិស្សវិទ្យាល័យតែប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ លោក Li Kuncheng បានបង្ហោះសារនៅលើបណ្តាញសង្គម Wechat និង Facebook ថា “បំណងប្រាថ្នារបស់ខ្ញុំ គឺការពារមិត្តស្រីរបស់ខ្ញុំ”។ គួរបញ្ជាក់ផងដែរថា មិត្តស្រីរបស់អ្នកនិពន្ធ Li Kuncheng មានឈ្មោះថា Lin Jing-en មានអាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់វិទ្យាល័យម្នាក់។
ទោះបីជាយ៉ាងនេះក៏ដោយ គូស្នេហ៏មួយគូនេះ បានធ្វើឲ្យមនុស្សម្នាជាច្រើន មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ផងដែរ។ យ៉ាងណាមិញ លោក Li Kuncheng ក៏ទើបតែបែកពីអតីតមិត្តស្រីរបស់ខ្លួន មិនយូរប៉ុន្មានដែរ ដែលនាងគឺជាសិស្ស PhD មានអាយុ ២៧ឆ្នាំ៕
ប្រភព : ខ្មែរឡូត
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះគូស្នេហ៏មួយគូនេះ?