ដោយសារតែ ចង់ដើរផ្លូវកាត់ ស្រ្តីម្នាក់ បានធ្លាក់គាប ជាប់ជញ្ជាំង (មានវីដេអូ)
ស្រ្តីម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណ បានធ្លាក់ គាបជាប់ ជញ្ជាំង ខណៈពេលដែល រូបគាត់ ចង់លោតដើរតាម ផ្លូវកាត់។
ហេតុការណ៍នេះ បានកើតឡើង នៅឯ ខេត្ត Anhui ភាគខាងកើត ប្រទេសចិន ហើយបន្ទាប់ពី គាបជាប់ នៅទីនោះ ប្រមាណ ជា ៧ម៉ោង ស្រ្តីនោះ បានត្រូវ អ្នកពន្លត់អគ្គីភ័យ ជួយសង្គ្រោះដោយ ប្រើរយៈពេល ដល់ទៅ ២០នាទីក្នុងការ វាយបំបែក ជញ្ជាំង ហើយចាប់លើក រូបគាត់ឡើងមក ដោយសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា ការរកផ្លូវកាត់ វាជារឿងដែល អាចចំណេញពេលវេលា តែ វាក៏អាច បណ្ដាល អោយមានគ្រោះថ្នាក់ ជាយថាហេតុ ដូចស្ត្រី ម្នាក់នេះ ដែរ។
ប្រិយមិត្តទស្សនាវីដេអូទាំងអស់គ្នា៖
តើលោកអ្នកយល់យ៉ាងណាចំពោះ រឿងហួសចិត្តបែបនេះ?
