នារីម្នាក់ ត្រូវបានប្ដីរបស់ខ្លួន កាត់ក្បាល យ៉ាងសាហាវ នៅតាមដងផ្លូវ

7/02/2013 0 Comments A+ a-


ស្ដ្រីម្នាក់ ត្រូវបានប្ដីរបស់ខ្លួន កាត់ក្បាល នៅតាមដងផ្លូវមួយ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៣ នៅទីក្រុង Sanya ក្នុងខេត្ដ Hainan តាមរបាយការណ៍របស់ណាហាយ។
យ៉ាងណាមិញ ប៉ូលីសបានទទួលរបាយការណ៍ថា កាលពីព្រឹកថ្ងៃទី ២៨នោះ ក្បាលស្ដ្រីម្នាក់ ត្រូវបានកាត់ចេញដោយ បុរសម្នាក់ ដែលបុរសនោះបានរត់យ៉ាងលឿន ដើម្បីគេចវេសពី ហេតុការណ៍នេះ។ តែត្រូវបានចាប់ខ្លួន ប្រហែលជា ១ម៉ោងក្រោយពីមានហេតុការណ៍នេះ នៅក្នុងភោជនីយ៍ដ្ឋានមួយកន្លែង។  នៅក្នុងនោះ បានឲ្យដឹងថា បុរសនេះមានឈ្មោះ Dong អាយុ ៣៦ឆ្នាំ ដែលបុរសនេះបញ្ជាក់ថា ខ្លួនជាប្ដីរបស់នារីរងគ្រោះ ដែលនាង បានចាកចេញពីផ្ទះទុក កូន៣នាក់ចោល និងលួចយកប្រាក់សន្សំទៅបាត់អស់រលីង ប្រហែលជា មួយឆ្នាំហើយ។
ដោយនៅថ្ងៃកើតហេតុនោះ បុរសជាជនល្មើសនេះ បានប្រទះឃើញស្ដ្រីជាប្រពន្ធនេះ នៅក្នុងក្បែរផ្សារទំនើប ដែលកំពុងតែមើលការផ្សាយពាណិជ្ជកមួយ។ ដោយសារតែខឹងនឹងទង្វើររបស់ប្រពន្ធខ្លាំងពេក បុរសនេះក៏បានបញ្ចប់ជីវិតនាង ជាមួយនឹងកាំបិតដែលបុរសនេះបាន ដាក់តាមខ្លួនជាស្រេច។