ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ ត្រូវសត្វឆ្កែ ពូជភីតប៊ូល ខាំរហូតដល់ស្លាប់
កាលពីពេលថ្មីៗនេះ មានក្មេងស្រី អាយុ ៥ឆ្នាំ ម្នាក់ ត្រូវបានសត្វឆ្កែមួយក្បាល វាយប្រហារ ដោយការខាំ រហូតស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌។
យោងទៅតាមប្រភពព័ត៌មាន អាមេរិក បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ Arianna Jolee Merrbach អាយុ ៥ឆ្នាំ បានជួបគ្រោះថ្នាក់ ត្រូវឆ្កែខាំ ខណៈពេល មកលេងផ្ទះបងប្អូន ត្រូវជាសាច់ញាតិ របស់នាង។ យ៉ាងណាមិញ ឆ្កែដែលបាន យកជីវិតក្មេងស្រីរងគ្រោះ ជាពូជ Pit-bull ដែលត្រូវបានគេស្គាល់ថា ជាពូជកាច តែងតែខាំអ្នកដែលវាមិនស្គាល់។ ទោះជាយ៉ាងណា សត្វឆ្កែនេះ ត្រូវបាននាំយកទៅកាន់ មណ្ឌលថែរក្សា ហើយ ក៏មានការពិនិត្យខួរក្បាល ដើម្បីវិភាគ និង ធ្វើតេស្ត រកមើលរោគឆ្កែឆ្កួត ចំណែកឯ ម្ចាស់ឆ្កែវិញ អាចនឹងត្រូវជាប់ទោស ផងដែរ។
តើប្រិយមិត្តយល់យ៉ាងណា?
ប្រភព : ខ្មែរឡូត