វីដេអូ ៖ បុរសម្នាក់ ជិះម៉ូតូឡើង លឿន ចាប់កែវ កាហ្វេលើ រថយន្ដ ឲ្យទៅស្រ្ដីម្នាក់

7/10/2013 0 Comments A+ a-

ជារៀងរាល់ព្រឹកព្រលឹម ពេលខ្លះការចងចាំរបស់យើងមិនសូវល្អនោះទេ ដូចជាស្រ្ដីម្នាក់ បានភ្លេចកែវកាហ្វេរបស់ខ្លួន លើកគូទរថយន្ដ ហើយបើកបរទៅមុខធម្មតា តែត្រូវបានបុរសម្នាក់ប្រទះឃើញ និងប្រគល់ជូនគាត់វិញដោយសុវត្ថិភាព។
ខាងក្រោមនេះមានវីដេអូមួយ បង្ហាញពីវីរបុរសម្នាក់ បានបើកម៉ូតូយ៉ាងលឿនដេញតាមរថយន្ដមួយគ្រឿង ដែលមានកាមេរ៉ានៅនឹង មួកសុវត្ថិភាពរបស់គេ។ បុរសម្នាក់នោះបានប្រទះឃើញ កែវកាហ្វេមួយនៅលើផ្នែកខាងក្រោយនៃរថយន្ដ គាត់ក៏បានជិះទៅជិត និងចាប់យកកែវនោះ បន្ទាប់មករថយន្ដមួយគ្រឿងនោះ ដែលបើកបរដោយស្រ្ដីម្នាក់ បានបន្ថែមល្បឿនកាត់តែលឿនឡើង តែបុរសនោះនៅតែជិះដេញតាម រហូតតាមទាន់រថយន្ដមួយនោះ។ គាត់បានលើកកែវបង្ហាញទៅស្រ្ដីដែលបើកបររថយន្ដ និងប្រគល់កែង ដែលមានកាហ្វេទឹកដោះគោនៅក្នុងនោះផង ទៅឲ្យម្ចាស់របស់គេ ប៉ុន្តែវាត្រជាក់អស់ទៅហើយ ហេតុដូចនេះ ស្រ្ដីរូបនោះក៏បានចាក់វាចោល ហើយយកកែវកាហ្វេចូលក្នុងរថយន្ដរបស់គាត់វិញ។
បុរសម្នាក់នេះពិតជាអស្ចារ្យមែន តែប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖


ប្រភព : ខ្មែរឡូត