ការវះកាត់ ត ដៃ ដំបូង បង្អស់របស់ អតីតកង ទ័ពអង់គ្លេស
បុរសម្នាក់បានទ្រាំឈឺចាបនឹងការបាត់បង់ដៃ អស់រយៈពេលជិតពីរទសវត្សរ៍ និងសំលឹងមើលទៅអនាគត សង្ឃឹមថាថ្ងៃណាមួយ និងមានរឿងមិនគួរឲ្យជឿកើតឡើង។
ទីបំផុត ការរងចាំរបស់គាត់ពិតជាមិនខាតឡើង លោក Mark Cahill បានទទួលនូវប្រអប់ដៃដ៏ល្អមួយមកវិញ។ លោក Mark Cahill គឺជាអតីតកងទ័ពរបស់ព្រះរាជវង្សានុវង្ស ដែលបានបាត់បង់ដៃស្ដាំ ក្នុងសម័យសង្គ្រាម តែឥលូវនេះគាត់បានក្លាយទៅជា មនុស្សដំបូងបង្អស់ក្នុងប្រទេសអង់គ្លេស ដែលប្រើប្រាស់នូវប្រអប់ដៃ ត ដែលធ្វើការវះកាត់អស់រយៈពេល ៦ខែ។ បន្ទាប់ពីធ្វើការវះកាត់អស់រយៈពេលដ៏យូរ ម្រាមដៃថ្មីរបស់គាត់ អាចទទួលនូវអារម្មណ៍ ថាជាដៃរបស់គាត់ហើយ។ គាត់អាចកាន់កែងតែជូនប្រពន្ធរបស់គាត់បាន ហើយអាចកាន់ដៃចៅប្រុសរបស់គាត់ ដើរលេងបានផងដែរ។
ពេលដែលស្ដាប់ទៅ វាហាក់ដូចជារឿងមួយមិនគួរឲ្យជឿ តែរឿងនេះបានកើតឡើងរួចទៅហើយ យើងអាចយកដៃរបស់អ្នកដ៏ទៃ មក ត ឲ្យមនុស្សម្នាក់ទៀតបាន ដែលនេះគឺជាជោគជ័យដ៏ធំបំផុត ខាងវិជ្ជាពេទ្យ។ លោក Cahill បាននិយាយថា គាត់តែងតែអង្គុយមើលដៃរបស់គាត់ វាពិតជាអស្ចារ្យណាស់ គាត់ស្ទើរតែមិនជឿថាវាគឺជាដៃរបស់គាត់ តែឥលូវនេះ វាគឺជាផ្នែកមួយនៃសរីរាង្គរបស់គាត់ ហើយវាក៏ជាជីវិតរបស់គាត់ផងដែរ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ បច្ចេកវិទ្យដ៏អស្ចារ្យ វាះកាត់ ត ដៃរបស់លោក Cahill?

