ពិធីរៀ បអាពាហ៍ពិពាហ៍ ជាក្រុម ដោយលេង ខ្លួនទទេ ទទួលការ ពេញនិយម (មានវីដេអូ)
ជារៀងរាល់ឆ្នាំ គូស្នេហ៍ ជាច្រើនគូ បានធ្វើដំណើរ ទៅកាន់ប្រទេស Jamaica ក្នុងគោលបំណងរៀបអាពាហ៍ពិពាហ៍ ជាក្រុម នៅឯឆ្នេរសមុទ្រ នាទឹកដីដ៏សែន មនោរម្យនេះ។
ជាពិសេសជាងនេះ ទៅទៀត គូស្នេហ៍ទាំងអស់ មិនបានតុបតែងខ្លួន អ្វីច្រើននោះទេ ហើយពួកគេ មិនបានស្លៀកសំលៀកបំពាក់ កូនកំលោះ ក្រមុំនោះឡើយ តែបែរជា ស្រាតននលគក ដើម្បីប្រារព្ធពិធី របស់ពួកគេទៅវិញ។
គូស្នេហ៍មួយគូ បាននិយាយដោយ មានសេចក្ដីសុខថា ការរៀបអាពាហ៍ពិពាហ៍ ដោយគ្មានស្លៀកពាក់ អ្វីបែបនេះ គឺធ្វើឡើងដោយ ពួកគេគិតថា ពេលដែលពួកគេ កើតមក គឺខ្លួនទទេស្អាត គ្មានអ្វីទាំងអស់ ហេតុនេះហើយ ទើបបានជា ពេលរៀបអាពាហ៍ពិពាហ៍ ក៏ត្រូវតែ គ្មានស្លៀកពាក់អ្វីផងដែរ។ ពួកគេយល់ថា សម្រស់ធម្មជាតិបែបនេះ របស់ដៃគូ គឺមានភាពស្រស់ស្អាត និងទាក់ទាញ ថែមទាំងបន្ថែម នូវភាពរ៉ូមែនទិក ក្នុងបរិយាកាស រាត្រីទឹកឃ្មុំ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះការរៀបអាពាហ៍ពិពាហ៍ បែបលេងខ្លួនទទេបែបនេះ?
ទស្សនាវីដេអូទាំងអស់គ្នា៖

