៤ ដំណាក់កាល​ជួយ​ដុត​រោល អារម្មណ៍​អោយដៃ​គូ​ពេញចិត្ត

7/03/2013 0 Comments A+ a-

កត្តា​សំខាន់បំផុត​របស់​ល្បែង​ស្នេហា​គឺ សកម្មភាព​ដាស់​អារម្មណ៍ ។ ប្រសិនបើ​អ្នក មិនអាច​ភ្ញោ​ច​ឱ្យ​អារម្មណ៍​ភេទ​ផ្ទុះ ឡើង​បាន​ទេនោះ​អ្នក​ទាំងពីរ​ពិតជា បាត់បង់​ឱកាស​ទទួល​បាន​សេចក្តីសុខ​ក្នុង រឿង​លើ​គ្រែ ធ្វើឱ្យ​សោកស្តាយ​បំផុត ។​ ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្ត្រ​ធ្វើឱ្យ​អ្នកសម្រេច​បំណង និង បំពេញ​សេចក្តីសុខ​ឱ្យ​ដៃគូ ៖
    
- អង្អែល​ដើម្បី​បំពេ​អារម្មណ៍​
ការ​បបោសអង្អែល​មិន​កំណត់​ទៅលើ​នរណាម្នាក់​ជា​អ្នកធ្វើ​សកម្មភាព​នោះទេ ប៉ុន្តែ​គួរ​ផ្លាស់ ប្តូរ​គ្នា ។ គោលដៅ​ក្នុង ការ​បបោសអង្អែល​ដំណាក់កាល​ទី ១ នេះ​គឺជា​ការស្វែងយល់​ពី​អាថ៌កំបាំង​នៅ លើ​រាងកាយ​របស់​ដៃគូ​អ្នក ដើម្បី​ស្វែងរក​វិធី បបោស អង្អែល​ដោយ​មិន​ប្រើ​អវយវ​ភេទ តែ​អាច​ផ្តល់​អា​-​រ​ម្មណ៍​បែប​ពិសេស​បំផុត ឬ អាចធ្វើ​ដើម្បី​បញ្ជាក់​ទំនុកចិត្ត របស់ខ្លួន​ឯង​ថា តើ​ចំណុច​បបោសអង្អែល ត្រង់​កន្លែង​ណាមួយ​ដែល​អ្នក​គិតថា​វា​ជា​ចំណុច​ត្រូវចំ​ចំណង់​ចំណូលចិត្ត​ដៃគូ ។​
    
 
-​ម៉ាស្សា​ធ្វើឱ្យ​អារម្មណ៍​ស្រៀវ​ស្រើប​
ចាប់ផ្តើម​ដំបូង​ដោយ​ម៉ាស្សា​ពី​ខ្នង​ដោយ​ប្រើ​ទម្ងន់ដៃ​ទាំងពីរ មិន​ប៉ះ​ញល់​ដល់​ដើមទ្រូង​របស់គេ ។ ចំណុច​ដែល​ឆាប់ ចាប់បាន​ដទៃៗ​ទៀត​មានដូចជា​បាតដៃ បាតជើង និង គូទ ។ ប្រសិនបើ​អ្នក​ត្រូវ ការឱ្យ​អារម្មណ៍​ទទួលបាន​រស​ជាតិ​ប្លែក បន្តិច​នោះ​អ្នក​អាច​ប្រើ​ស្រោមដៃ​ប្រភេទ​រោមសត្វ​ទន់ៗ ឬ ស្រោមដៃ​ដែលមាន​សាច់​គគ្រើម តែ​រាង​ទន់​មិន​រឹង​តែបើ​ចង់ឱ្យ មាន​អារម្មណ៍​កាន់តែ​ពិសេស​ជាង នេះ​ទៅទៀត​នោះ គឺ​អ្នក​អាច​ប្រើ​ដុំ​ទឹកកក​លញ់​នៅត្រង់​ត្រចៀក ឬ​បើ​ពុំ​នោះទេ លញ់​នៅ ត្រង់​ក្បាល សុដន់​របស់គេ​ក៏​ងាយ​ភ្ញោ​ច​ឱ្យ​អារម្មណ៍​ពុះកញ្ជ្រោល​បានដែរ ។​
      
- បង្កើត​ចំណង់​ឱ្យ​ភាគី​ម្ខាង​ទៀត​
អ្នក​ទាំងពីរ​អាច​ស្ថិតនៅក្នុង​ឈុត​ពី​កំណើត ហើយ ប្រឡែង​លេង​ជាមួយគ្នា​ប្រហែល​ជាមួយ​ម៉ោង ។ ខណៈពេល​នោះ នាង​ព្យាយាម​និយាយ​ឱ្យគេ​ស្តាប់​ថា នាង​ទទួលបាន​សេចក្តីសុខ​ប៉ុនណា​ពេល​គេ​បបោស អង្អែល​លើ​រាងកាយ​របស់​នាង ។ វិធី​បបោស អង្អែល​ល្អ​បំផុត គួរ​ធ្វើឡើង​ត្រឹមតែ​ក្រវែលៗ​ជុំវិញ​ចំណុច​សំខាន់​ដែល​អ្នក​ប៉ង និង លុកលុយ​ទីនោះ តែ​កុំ​ប៉ះ​ញល់​ឱ្យសោះ ។​
      
- ឈានដល់​ដំណាក់កាល​រៀបចំ​ទិសដៅ​
តាម​ការព្យាយាម​ដែល​កន្លងមក​អាច​ញេ​ល​បាន​ថា នាង​បាន​ចូលរួម​យ៉ាងច្រើន​នៅក្នុង​ល្បែង​ស្នេហា​ជាមួយ​ភាគី ម្ខាង​ទៀត ។ វា​ជួយ​ឱ្យ​នាង​បាន​យល់ ពី​ការបង្កើត​អារម្មណ៍ ហើយ​កម្រិត​ចំណង់​ផ្លូវភេទ​កាន់តែ​ល្អ​ឡើង ។ គូស្នេហ៍​ជា ច្រើន​បាន​ជួបនឹង ភាពបរាជ័យ ដោយ​មូលហេតុ​មកពី​មិនបាន​យល់ដឹង​ពី​វិធី​ផ្តល់ឱ្យ​គ្នា​ទៅវិញទៅមក ។ មានន័យថា ចង្វាក់​នៃ​ការដក​រុញ​របស់​បុរស​ពុំ​សូវ​ចំ​គោលដៅ ព្រោះ​អារម្មណ៍​របស់​ស្ត្រី​កើតចេញពី​ចំណុច​គ្លី​តូ​រី​ស ដែល​ស្ថិតនៅក្នុង​រន្ធ​ភេទ​របស់​ស្ត្រី ។​

ចំណុច​នេះ​ទាមទារ​ឱ្យមាន​សាកល្បង​ក្នុង​ក្បាច់ ណាមួយ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ទាំងពីរ ។ ប្រការ​ល្អ​អ្នក ទាំងពីរ​ត្រូវ​ទល់មុខ​ជជែក​គ្នា​ដោយ​មិន លាក់លៀម ព្រោះ​វិធី​នេះ​ជួយ​ឱ្យ​ល្បែង​លើ​គ្រែ​របស់​អ្នក​កាន់តែ​ទទួលបាន អារម្មណ៍​ស្រណុក​ស្រួល យ៉ាងខ្លាំង​ថែមទៀត ៕​
02 (1)