ស្មាតហ្វូន BBK Vivo X1 របស់ចិនគឺជា ស្មាតហ្វូន ស្តើងបំផុត ក្នុងពិភពលោក
យើងនឹងមិនបន្ទោស អ្នកនោះទេប្រសិនបើអ្នក មិនធ្លាប់ដឹងពីប្រភេទទូរស័ព្ទ Vivo X1។ ផលិតដោយក្រុមហ៊ុន Chinese BBK Electronics ទូរស័ព្ទស្មាតហ្វូន Vivo X1 ទោះជាយ៉ាង ណាក៏មានតម្លៃនឹងឲ្យគេនិយាយអំពីវាដែរ ព្រោះវា បានចេញលក់ហើយ និងបានក្លាយជាស្មាតហ្វូនស្តើងជាងគេបំផុតលើពិភពលោកថែមទៀតផង ។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ វាថែមទាំងមានគុណភាពសំឡេងខ្ពស់ដាច់គេ និង មានសមត្ថភាពស្មើនឹងទូរស័ព្ទស្តាប់ ត្រចៀក Beyerdynamic MMX 71 iE ។ ទូរស័ព្ទនេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean និង មានតម្លៃសមរម្យ គឺ ៤០០ ដុល្លារ ។
អ្វីដែលជាទីចាប់អារម្មណ៍បំផុតនោះ គឺថា ស្មាតហ្វូន Vivo X1នេះគឺជាស្មាតហ្វូនស្តើងជាងគេបំផុតលើពិភពលោក ដោយមានកម្រាស់ត្រឹមតែ ០,២៦ អ៊ីញប៉ុណ្ណោះ ។ ហើយវានៅតែអាចដាក់ថ្មកម្លាំង 2,000mAh បានថែមទៀត ។ ហើយប្រសិនបើអ្នកឆ្ងល់ថាតើក្រុមហ៊ុន BBK Electronics គឺជាក្រុមហ៊ុនប្រភេទស្អី នោះវាគឺជាក្រុមហ៊ុនផលិត ទូរស័ព្ទរបស់ចិនដែលដំណើរការក្រោមស្លាកសញ្ញាផ្សេងគ្នាជាច្រើនដូចជា Vivo ជាដើម និង នាំចេញភាគច្រើន ទៅប្រទេសរុស្ស៊ី ។ ថ្មីៗនេះ ក្រុមហ៊ុននេះក៏កំពុងចាប់ផ្តើមលក់ក្រោមស្លាកសញ្ញា Oppo សម្រាប់សហរដ្ឋអាមេរិក ផងដែរ ។
សំឡេងរបស់ទូរស័ព្ទនេះឮច្បាស់ល្អណាស់ ព្រោះតែវាត្រូវបានបំពាក់ជាមួយនឹង Cirrus Logic CS4398 digital-analog converter និង CS8422 sample-rate converter សម្រាប់អូឌីយ៉ូ ។ ក្រៅពីនេះ ស្មាតហ្វូន Vivo X1 មានបំពាក់ Processor MediaTek MT6577T ប្រភេទ Dual-core Cortex A9 ល្បឿន 1.2GHz និង RAM ទំហំ 1 GB ។
Vivo X1 មានអេក្រង់ប្រភេទ qHD ទំហំ ៤,៧ អ៊ីញ (540 x 960-pixel) និង កាមេរ៉ាខាងក្រោយទំហំ ៨ មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ ១,៣ មេហ្គាភិចសែល ។ ចំពោះការផ្ទុកទិន្នន័យខាងក្នុងវិញ វាមានមែមម៉ូរី ទំហំ ១៦ GB និង ប្រព័ន្ធ 3G ផងដែរ ។

ហើយប្រសិនបើត្រឹមស្មាតហ្វូន Vivo X1 នេះមិនទាន់គ្រប់គ្រាន់ទៀត ក្រុមហ៊ុនបានធ្វើតេស្តស្មាតហ្វូនក្រោយរបស់ ខ្លួនរួចហើយផងដែរ នោះគឺស្មាតហ្វូនដែលអាចថតរូបភាពក្នុងទំហំ ១០៨០ ភិចសែលដោយគ្មានមុខទេរ, មានថ្ម កាន់បានយូរ និង មានកាមេរ៉ាទំហំ ១៣ មេហ្គាភិចសែល ៕