ពិសាអាហារ ប្លែកៗ នៅភោជនីយដ្ឋាន គុកក្នុងប្រទេសចិន
ម្ចាស់ភោជនីយដ្ឋាននេះ បាននិយាយថា ការរចនារូបរាងភោជនីយដ្ឋាន ដ៏ចំលែកនេះឡើងក្នុង បំណងធ្វើយ៉ាងណាឲ្យ មនុស្ស ភ័យខ្លាច ហើយចៀសឆ្ងាយពីការ ប្រព្រឹត្តអំពើល្មើសផ្សេងៗ ដោយអ្នកមកពិសាអាហារនៅ ទីនេះនឹងបានយល់ដឹងពីជីវិត អ្នកនៅក្នុងគុកបែបណាខ្លះ ដូចជា ពួកគេមកកាន់តុអាហារ ដោយដៃជាប់ខ្នោះ រីឯ អ្នកបម្រើស្លៀកពាក់ ឯកសណ្ឋានសខ្មៅឈរចាំ បម្រើដោយទឹកមុខយ៉ាងមាំ ៕