ក្មេងប្រុស វ័យជំទង់ ១៦ឆ្នាំ រំលោភស្ដ្រី ចំណាស់អាយុ ៥៥ឆ្នាំ

7/11/2013 0 Comments A+ a-

ក្មេងប្រុសវ័យជំទង់ម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីស្ដ្រីចំណាស់នេះ បានទូរស័ព្ទប្ដឹងប៉ូលីសថា នាងត្រូវបានក្មេងប្រុសនេះចាប់រំលោភ។
តាមសារព័ត៌មានបរទេស បានឲ្យដឹងថា ក្មេងប្រុសនេះ មានអាយុ ១៦ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Beitbridge ប្រទេស Zimbabwe បានរំលោភស្ដ្រីម្នាក់ ដែលមានអាយុ ៥៥ឆ្នាំ នៅតាមផ្លូវ។ យ៉ាងណាមិញ ក្មេងប្រុសវ័យជំទង់នេះ កំពុងតែស្ថិតនៅក្នុង គុក ដើម្បីធ្វើការពិនិត្យខួរក្បាល ពីក្រុមគ្រូពេទ្យ មុននឹងឡើងតុលាការ ដោយសារតែក្មេងប្រុសនេះធ្លាប់មាន ប្រវត្ដិ ជំងឺផ្នែកសតិអារម្មណ៍នោះ។ ជុំវិញរឿងរ៉ាវទាំងនេះ បានឲ្យដឹងថា កាលពីល្ងាចម៉ោង ៦ ស្ដ្រីចំណាស់នេះ បានដើរត្រលប់មកផ្ទះ នៅក្នុងភូមិ Lutomboni ដែលនៅពេលនោះ ក្មេងប្រុសវ័យជំទង់នេះ បានដើរសម្ដៅមករកស្ដ្រីនេះតែម្ដង ដែលស្ដ្រីនេះយល់ថា ប្រហែលជាក្មេងនេះមានអ្វីចង់សួរហើយ។ ភ្លាមៗនោះ ស្ដ្រីជាជនរងគ្រោះនេះ ត្រូវបានក្មេងប្រុសវ័យ ១៦ឆ្នាំ នេះចាប់ដៃជាប់ និងអូសចូលទៅផ្លូវម្ខាង និងធ្វើសកម្មភាពចាប់រំលោភលើខ្លួនស្ដ្រីនេះតែម្ដង ដែលទោះបីជាស្ដ្រីនេះខំប្រឹងតបតរយ៉ាងណា ក៏ដោយ។
ក្រោយពីមានហេតុការណ៍នេះ ស្ដ្រីនេះក៏ប្រញាប់ប្រញាលទៅផ្ទះ និង និយាយរៀបរាប់ហេតុការណ៍ទាំងនេះ ទៅកាន់ចៅប្រុសរបស់ខ្លួន ដែលចៅប្រុសនេះទូរស័ព្ទប្ដឹងប៉ូលីសតែម្ដង។ ចំណែកស្ដ្រីនេះ បានទៅមន្ទីរពេទ្យ ដើម្បីធ្វើការបញ្ជាក់ពីករណីចាប់រំលោភនេះ និងបាននិយាយប្រាប់ពីហេតុការណ៍ទាំងស្រុង ទៅកាន់ប៉ូលីស។ នៅក្នុងនោះ ប៉ូលីសបានធ្វើការសើុបអង្កត នៅក្នុងតំបន់នោះ និងបានប្រទះឃើញជនសង្ស័យនេះ និងចាប់ខ្លួនតែម្ដង។ 
ប្រភព : ខ្មែរឡូត