វិធីថែទាំស្បែក នៅពេលយប់

7/02/2013 0 Comments A+ a-



ការថែទាំ ស្បែកនៅពេល យប់ផ្ដល់នូវ អត្ថប្រយោជន៍។ ការថែទាំនៅពេល យប់ងាយធ្វើឱ្យ ស្បែកឆាប់សម៉ត់ និងមានជាតិ សំណើមណាស់ ព្រោះស្បែកពុំបានទទួល រងពីកម្ដៅថ្ងៃ ហើយមិនបាន ធ្វើឱ្យស្បែកក្រៀម ស្ងួតទៀតផង។ ហេតុដូចនេះសូមលោកស្រី អ្នកនាង កញ្ញាកុំបណ្ដោយ ឱ្យស្បែកទ្រុឌទ្រោម ទៅតាមអាយុកាល ឱ្យសោះ ប្រសិនបើចង់ បានស្បែកដូចដែល លោកអ្នកប៉ង គ្រាន់តែ លោកស្រីអ្នកនាងកញ្ញា អនុវត្ដរូបមន្ដមួយ ចំនួន។
គេហទំព័រសុខភាពកម្ពុជា សូមលើកពីវិធីថែទាំស្បែក នៅពេលយប់មក បង្ហាញជូនប្រិយមិត្ដ អ្នកអានឱ្យ បានស្វែងយល់ តាមរយៈការជួបសម្ភាសន៍ ជាមួយអ្នកនាង សោភា ម្ចាស់ហាង កែសម្ផស្ស ម៉ាលីនណា។
ដើមហេតុថែទាំស្បែកនៅពេលយប់
ធម្មតានៅពេលយប់ គឺពុំមានកម្ដៅ ព្រះអាទិត្យឡើយ ហើយក៏អាកាសធាតុល្អ ប្រសើរជាង ពេលថ្ងៃ។ ដូចនេះការថែទាំ ស្បែកនៅពេលយប់ គឺ ឆាប់ទទួលលទ្ធផលល្អ ដូចជាធ្វើ ឱ្យស្បែក មានសំណើម សម៉ត់រលោង។ ចំពោះពេលថ្ងៃទោះបីជាលោក អ្នកថែទាំស្បែក ដោយ យកចិត្ដទុកដាក់បំផុតក៏ដោយ ស្បែកលោក អ្នកក៏នៅទទួលរង ឥទ្ធិពលពីកម្ដៅ ព្រះអាទិត្យ ដែរ។ ប្រសិនបើពេល ថ្ងៃលោកអ្នកប្រើប្រាស់ ផលិតផលខុសនោះធ្វើ ឱ្យស្បែកលោកអ្នក ឆាប់មាន ប្រតិកម្មជាងពេល យប់បណ្ដាលឱ្យចេញ កន្ទាលរមាស់នៅ លើស្បែក។ ព្រោះការលាបឡេនៅពេលថ្ងៃ វាជ្រាបចូលទៅតាម រន្ធរោមហើយបង្កើតបាន ជាមេរោគ។ ម្យ៉ាងវិញទៀតបើពេលថ្ងៃ លោកអ្នកប្រើឡេលាបស្បែក ហើយដើរហាល ថ្ងៃក្ដៅធ្វើឱ្យស្បែកចេញញើស ក្រៀមស្ងួតគ្មានសំណើម និងធ្វើឱ្យស្បែកលោកអ្នកខ្មៅ ទៀតផង។
វិធីថែទាំស្បែកនៅពេលយប់
វិធីថែទាំស្បែកនៅពេលយប់ មានច្រើនរបៀបដែលលោកអ្នក អាចជ្រើសរើសយកវិធីណា មួយមក អនុវត្ដក៏បាន។
1 . ការប្រើផលិតផលគីមី ៖ មាន ដូចជាឡេម៉ាស្សាខ្លួនជាដើម។ ជាដំបូងលោកអ្នកត្រូវ ងូតទឹក លាងសម្អាតខ្លួន ជាមុនសិន ដើម្បីកុំឱ្យមានក្អែលនៅជាប់នឹងស្បែក។ បន្ទាប់មក លោក អ្នកត្រួវប្រើឡេម៉ាស្សាដែលត្រូវជាមួយស្បែកលោកអ្នក យកមកលាបឱ្យ សព្វនៅ លើរាងកាយ។ លោកអ្នកត្រូវធ្វើវិធីនេះរាល់យប់ជាប្រចាំនោះនឹងធ្វើឱ្យស្បែក លោកអ្នក សម៉ត់រលោងស្អាតដូចដែលប៉ង ប្រាថ្នា។ ប៉ុន្ដែវិធីធ្វើនេះ ធ្វើឱ្យលោកអ្នកអស់ ថវិកាច្រើន បន្ដិច។
2 . ការប្រើផលិតផលធម្មជាតិ ៖ មាន ដូចជាពន្លៃ ទឹកឃ្មុំ និងស្រាសជាដើម។ ជាបឋម លោកអ្នកត្រូវយកពន្លៃមកបុក ឱ្យម៉ត់ទើបលាយជាមួយស្រាស និងទឹកឃ្មុំ។ បន្ទាប់ពីលោក អ្នកងូតទឹកសម្អាតខ្លួនហើយ លោកអ្នកត្រូវយកពន្លៃនិងស្រាសមកលាប ឱ្យសព្វនៅលើ រាងកាយ។ ការដែលថែទាំស្បែកដោយ ប្រើពន្លៃម៉ត់លាយ ជាមួយស្រាសធ្វើឱ្យមានការ ធុំក្លិនខ្លួនបន្ដិច មែន ប៉ុន្ដែក្រោយ ពីផ្អាប់ខ្លួនប្រហែល១៥នាទីរួចមក លោកអ្នកត្រូវលាង សម្អាតខ្លួនវិញ ដើម្បីបំបាត់ការ ធុំក្លិនខ្លួន។ បើលោកអ្នកព្យាយាម លាបឬធ្វើវិធី នេះជារៀង រាល់យប់ នោះនឹងធ្វើឱ្យស្បែកលោកអ្នក សម៉ត់រលោងស្អាត តាមបែបធម្មជាតិហើយ លោកអ្នកមិន សូវអស់ថវិកាច្រើន ទៀតផង។
ដំបូន្មានអ្នកជំនាញ
របៀបថែទាំស្បែកនៅពេលយប់ មិនថាជារបៀបថែទាំ ស្បែកដោយប្រើ ផលិតផលគីមី ឬផលិតផល ធម្មជាតិឡើយវិធីទាំង នេះអាចអនុវត្ដសម្រាប់ មនុស្សទូទៅមិន ប្រកាន់ស្បែក នោះទេ មិនថាស្បែកស្ងួត ស្បែកមានជាតិខ្លាញ់ឬស្បែកខ្មៅឡើយ។ ការប្រតិបត្ដិតាម វិធីទាំងនេះជាប្រចាំ នោះនឹងធ្វើឱ្យលោកអ្នកឆាប់ ទទួលផលល្អដូចជាស្បែក ស្អាតដូចដែល អ្នកចង់បាន៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
www.lookingtoday.com
www.lookingtoday.com