ម្ដាយចិត្ដ អប្រិយ គ្រវែងកូនស្រី ពីលើអគារ ស្នាក់នៅ គួរឲ្យខ្លោចចិត្ដ
នារីវ័យក្មេងម្នាក់ ដែលជាអ្នករស់នៅ Harbin ប្រទេសចិន បានគ្រវែងកូនស្រីរបស់ខ្លួនពី កញ្ចក់នៃអគារស្នាក់នៅចុះមកផ្លូវ ដែលក្មេងស្រីនេះ ក៏ត្រូវបានឡានបុកបន្ថែមផងដែរ។
តាមរបាយការណ៍របស់ Xinhua បានឲ្យដឹងថា នារីជាម្ដាយនេះមានអាយុ ១៨ឆ្នាំ ជានារីអ៊ុតសក់ និងមានឈ្មោះថា Zhang ។ នាងបានផ្ដល់កំណើតកូនស្រីកាលពីថ្ងៃព្រហស្បតិ នៅអគារស្នាក់នៅរបស់នាង ជាន់ទី២ក្នុងបន្ទប់ទឹក ដែលមានអ្នកជិតខាងជួយនាងជាង១០នាក់។
ជាមួយនឹងបញ្ហាផ្លូវសតិអារម្មណ៍ ដែលមានសភាពទន់ខ្សោយ នាងបានឡើងទៅជាន់ខាងលើ ចន្លោះជាន់ទី២ និងទី៣ និងបោះកូនស្រីចុះមកក្រោមតែម្ដង។ យ៉ាងណាមិញ មិនមានប្រភពច្បាស់លាស់ អាចបញ្ជាក់ថា ក្មេងនេះបានស្លាប់ក្រោយពីធ្លាក់ដល់ដី ឬត្រូវឡានបុកនោះទេ។ ទារិកាដែលទើបនឹងកើតនេះ ត្រូវបានដាច់ខ្យល់ ខណៈពេលដែលសន្ដិសុខយាមនៅក្រោម បានប្រទះឃើញស្បោងដែលមាន ក្មេង និងឈាមនោះ។
នៅពេលនេះ ប៉ូលីសបានធ្វើការឃាត់ខ្លួន នារីជាម្ដាយនេះផងដែរ ដើម្បីធ្វើការសួរចំលើយ។
តើប្រិយមិត្ដយល់យ៉ាងណា ដែលនារីជាម្ដាយរូបនេះ ហ៊ានបង្កើតកូនស្រីចេញមកហើយ តែបែរជាសម្លាប់គ្នាទៅវិញនោះ?
Resource From : Khmerload

