ណាណាកំពុង លេចមុខតាម បណ្តាផលិតកម្ម ក្នុងស្រុកធំៗ
ភ្នំពេញៈ កញ្ញា ជួប ស្រីពៅ ហៅ ណាណា គឺជាអតីត Freshie Girl ឆ្នាំ ២០១១ជាប់ក្នុងចំនោមបេក្ខជន២០នាក់ បច្ចុប្បន្នទស្សនិកជន និងស្រទាប់យុវវ័យមើល ឃើញថា តារាសម្តែងវ័យក្មេងសាច់សរសម្បូរមន្តស្នេហ៍រូបនេះហាក់លេចមុខជាច្រើន តាម រយៈការសម្តែងខារ៉ាអូខេបទចម្រៀងនៅតាមបណ្តាផលិតកម្មក្នុងស្រុកធំៗមួយចំនួន ។
តារាសម្តែងវ័យក្មេងមុខដូចកូនកាត់ចិន កញ្ញា ណាណា បានបណ្តែតខ្លួនចូល ប្រឡូកក្នុងសិល្បៈមក នាងហាក់ទទួលបានការសម្តែង ស្ទើរគ្រប់ផលិតកម្មទាំងអស់ នៅក្នុងស្រុកខ្មែរ ។ ជាក់ស្តែងដូចជាផលិតកម្ម ហង្សមាស សាន់ដេ ថោន អឹម រ៉ុក ប៊ិកមេន និងបណ្តាផលិតកម្មមួយចំនួនទៀត ។

ចំពោះប្រជាប្រិយភាព និងការគាំទ្រនៅក្នុងសិល្បៈរបស់បុប្ផាក្រពុំមានដើមកំណើត នៅលើទឹកដីខេត្តកោះកុង ត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងខារ៉ាអូខេ ក្នុងបទ ចម្រៀងមួយចំនួន ដែលមានដូចជាបទ “ឈឺឡើងលែងចង់ឈឺ” របស់ អាន គុណកូឡា និងបទ “នៅក្បែរគេយូរទៅ អូនគង់ភ្លេចបង” របស់លោក ណាំ ប៊ុណ្ណារ័ត្ន នៅក្នុងផលិតកម្ម ថោន ។ មិនតែប៉ុណ្ណោះក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់បន្ថែមទៀត តាមរយៈស្ប៉តពាណិជ្ជ កម្ម របស់ក្រុមហ៊ុនទូរស័ព្ទ qb និងស្ប៉តពាណិជ្ជកម្មម៉ូតូ Suzuki Nex ។ដោយឡែកតារាសម្តែងរូបស្រស់សោភាកញ្ញា ណាណា មិនត្រឹមតែជាតារាសម្តែង និងម៉ូដែលប៉ុណ្ណោះទេ នាងថែមទាំងមានមហិច្ចតា ចង់ច្រៀងភាសាបរទេសនៅលើឆាក តន្ត្រី ដើម្បីបង្ហាញទៅដល់មហាជនបានស្តាប់ទៀតផង ។ នាងអាចនិយាយ និងច្រៀង ភាសាបរទេសបានល្អ ។ ណាណា បានបន្តថា «ភាសាដែលខ្ញុំអាចនិយាយ និងច្រៀងបាន គឺមានភាសាថៃ និងភាសាអង់គ្លេស» ។សូមបញ្ជាក់ថា កញ្ញា ជួប ស្រីពៅ ហៅ ណាណា គឺជាអតីត Freshie Girl ឆ្នាំ២០១១ជាប់ក្នុងចំនោមបេក្ខជន២០នាក់ បច្ចុប្បន្ននាងរស់នៅក្នុងរាជធានីភ្នំពេញបាន ព្យួរការសិក្សាក្នុងឆ្នាំទី២ នៃវិទ្យាស្ថានវ៉ាន់ដា ។ នាងមានបងប្អូនបង្កើតចំនួន៣នាក់ ស្រី២នាក់ ប្រុស១នាក់ ហើយនាងជាកូនទី២នៅក្នុងគ្រួសារ ៕
_______________________
ប្រភពព័ត៌មានពី៖ ទស្សនៈខ្មែរ
Read more: http://www.cambodiapage.info/kh/?p=6733#ixzz2YvvhpD5N