ក្មេងស្រីអាយុ​​ ១៥ឆ្នាំម្នាក់ ត្រូវឆ្លាម.ស ខាំដាច់ជាពីរ កំណាត់

7/16/2013 0 Comments A+ a-

ក្មេងស្រីវ័យជំទង់ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលត្រីឆ្លាមហែលពីសមុទ្រឥណ្ឌា មកមាត់ឆ្នេរនៃកោះ Paradise។
ក្មេងស្រីម្នាក់នេះមានអាយុ ១៥ឆ្នាំ ជនជាតិបារាំ ដែលបានទៅលេងទឹកនៅចម្ងាយ ៥ម៉ែត្រពីមាត់ឆ្នេរ នៃប្រទេស Madagascar ហើយជាកន្លែងដែលត្រីឆ្លាម បានវាយប្រហារនាងផងដែរ។ បងស្រីរបស់នាងនៅកន្លែងកើតហេតុ មានភាពតក់ស្លុតយ៉ាងខ្លាំង ព្រោះបានឃើញប្អូនស្រីរបស់ខ្លួនត្រូវឆ្លាមដ៏ធំ ចាប់ចូលទៅក្នុងទឹក វេលាម៉ោងប្រហែល ៣រសៀលកាលពីម្សិលមិញ។
កញ្ញា Gina Hoarau ដែលជាបងស្រីរបស់នាងបានប្រាប់ថា ខ្លួនរបស់នាងត្រូវបានកាត់ដាច់ជាពីរ មួយកំណាត់ត្រូវបានឆ្លាម ដ៏សាហាវនោះពាំទៅក្នុងទឹកបាត់ ហើយមួយកំណាត់ទៀតអណ្ដែតនៅលើទឹក។
តែនាងបានបញ្ជាក់ថា នាង និងប្អូនស្រីរបស់នាង បានចូលទៅលេងទឹកនៅតំបន់ ដែលគេហាមឃាត់ ហេតុដូចនេះហើយទើបជួបគ្រោះថ្នាក់បែបនេះ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? 


ប្រភព : ខ្មែរឡូត