រូបភាព៖ នារីម្នាក់ បង្ហោះរូបភាព សម្លាប់ឆ្កែ នៅក្នុងអ៊ិន ធើណេត ដោយមិន ញញើតដៃ
រឿងរ៉ាវដ៏មិនគួរជឿ និងតក់ស្លុតជាខ្លាំងនោះ គឺនារីសៀងហៃម្នាក់ បានបង្ហោះរូបភាពសម្លាប់ឆ្កែ តាមប្រព័ន្ធអ៊ិនធើណេត ដែលបានធ្វើឲ្យអ្នកប្រើប្រាស់ ប្រព័ន្ធនេះ នាំគ្នាខឹងសម្បារយ៉ាងខ្លាំងក្លា។
យ៉ាងណាមិញ រូបភាពជាច្រើនសន្លឹក របស់សត្វឆ្កែ ដែលស្ថិតនៅក្នុងសភាព ដ៏គួរឲ្យសង្វេគ និងឈឺចាប់បំផុតនោះ ដែលអ្នកសម្លាប់នេះបែរជាមានចិត្ដ សាហាវឃោរឃៅដាច់ចិត្ដ ក្នុងការកាប់សម្លាប់បែបនេះ ត្រូវបានផ្សព្វផ្សាយនៅក្នុង Weibo ដោយអ្នកសម្លាប់នៃផ្ទាល់ដូចគ្នា។ នៅក្នុងនោះ គេមិនបានដឹងពីមូលហេតុច្បាស់លាស់ ដែលនារីជាម្ចាស់គណនេយ្យនេះ ហា៊នផ្សព្វផ្សាយរូបភាពបែបនេះនោះទេ តែតាមព័ត៌មាននៅក្នុងគណនេយ្យ ដែលនារីនេះបានដាក់ បានឲ្យដឹងថានាងជាអ្នករស់នៅក្នុងតំបន់ Songjian សៀងហៃ ប្រទេសចិន និងជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពេទ្យនៅប៉េកាំងផងដែរ។
ប្រសិនជាអ្នកស្រឡាញ់សត្វមែន សូមមេត្ដាកុំធ្វើរឿងបែបនេះ ព្រោះនេះជារឿងដ៏អមនុស្សធម៌បំផុត។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះទង្វើររបស់នារីខាងលើនេះ? សូមមើលរូបភាពទាំងអស់គ្នា៖
ប្រភព : ខ្មែរឡូត