វីដេអូ៖ បុរសម្នាក់ វាយប្រហារ ទៅលើមន្ដ្រី និងប៉ូលីសចិន ដោយសារតែ គោលនយោ បាយយក កូនតែមួយ

7/24/2013 0 Comments A+ a-

បុរសម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីបង្កព្យុះភ្លៀងជាមួយនឹង ប៉ូលីស និងមន្ដ្រីក្នុងទីក្រុង Dongxing ប្រទេសចិន ដែលបានបង្កឲ្យមានរបួស និងស្លាប់ ជាច្រើននាក់ ដោយសារតែបញ្ហាគោលនយោបាយយកកូនតែមួយ។
តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា បុរសនេះ បានចាក់សម្លាប់ មន្ដ្រីខាងកាន់គម្រោងការណ៍យកកូនតែមួយ អស់២នាក់ និងរងរបួស ៣នាក់ផ្សេងទៀត។ នៅក្នុងនោះប៉ូលីសក្នុងតំបន់ បានប្រតាយប្រតប់ជាមួយនឹង បុរសនេះ រហូតទាល់តែចាប់ខ្លួនបុរសនេះ និងបញ្ជូនចូលក្នុងគុក ដើម្បីធ្វើការកាត់ក្ដីជាបន្ដទៀត។ រឿងរ៉ាវទាំងនេះ បានក្លាយជារឿងដ៏ក្ដៅគគុក និងវែកញែកពីសំណាក់ប្រជាពលរដ្ឋ ចំពោះវិធានការណ៍អនុញ្ញាតឲ្យយកកូនតែមួយ ដែលវិធានការណ៍នេះអាចបង្កឲ្យមានអំពើឧក្រិដ្ឋកម្ម ដូចជាករណីខាងលើនេះយ៉ាងងាយបំផុត។
យ៉ាងណាមិញ បុរសនេះត្រូវបានគេរាយការណ៍ថា មានកូនស្រី ៣នាក់ និងប្រុសម្នាក់។ ចំពោះហេតុការណ៍នេះ បានកើតឡើង ក្រោយពី បុរសនេះបានធ្វើការបដិសេធ ទៅលើការបង់ប្រាក់ពិន័យ ចំពោះការមានកូនលើសពីចំនួនមួយនេះ។
សម្រាប់ឆ្នាំ ២០១២ មុននេះត្រូវបានគេប៉ាន់ស្មានថា ប្រទេសចិនមានចំនួន ប្រជាជនលើសពី ១,៣៤៣ លាននាក់ ដែលជាចំនួនដ៏ច្រើនលើសលប់ ដែលតម្រូវឲ្យមានវិធានការណ៍ទប់ស្កាត់ដ៏តឹងរឹង ចំពោះការកើនឡើងនៃប្រជាជនបែបនេះ។
តើប្រិយមិត្ដយល់យ៉ាងណា? សូមទស្សនាវីដេអូទាំងអស់គ្នា៖





ប្រភព : ខ្មែរឡូត