បុរសម្នាក់តក់ស្លុត ក្រោយពីនារី នៅក្នុងរថយន្ដក្រុង ផ្អឹបដើមទ្រូង និងបៀតបៀនផ្លូវភេទ

7/17/2013 0 Comments A+ a-

បុរសម្នាក់ ដែលជាអ្នករស់នៅ សៀងយ៉ាង ខេត្ដ Liaoning ប្រទេសចិន បានធ្វើការរៀបរាប់ ពីទុក្ខលំបាករបស់ខ្លួន ទៅកាន់សារព័ត៌មានក្នុងស្រុកមួយ ដែលខ្លួនត្រូវបាន នារី២នាក់ បន្លំបៀតបៀនខ្លួនប្រាណនោះ។
តាមសារព័ត៌មានសៀងហៃ បានឲ្យដឹងថា បុរសនេះមានឈ្មោះថា ហ៊ៀង អាយុ ៣៩ឆ្នាំ គឺជាបុរសម្នាក់ដែលមិនមានក្រុមគ្រួសារ និងរស់នៅតែម្នាក់ឯងប៉ុណ្ណោះ។ នៅក្នុងនោះ បុរសនេះ បានធ្វើការបញ្ជាក់ថា កាលពីសប្ដាហ៍មុន ស្ដ្រីម្នាក់ដែលមានអាយុ ជាង ៣០ឆ្នាំ បានមកស្ទាបរូបគាត់ អស់រយៈពេលប្រហែលជា ១នាទី នៅលើរថយន្ដក្រុង ក្នុងតំបន់ Huanggu កាលពីពេលល្ងាច។ ហេតុការណ៍នេះ មិនបានបង្កជាការភ្ញាក់ផ្អើលនោះទេ ដោយសារតែមិនមានអ្នកដំណើរច្រើននោះទេ។ ដោយនៅក្នុងនោះ ក៏មាននារីម្នាក់ផ្សេងទៀត បានយកដើមទ្រូងនាងទៅផ្អឹប នឹងបុរសនេះដូចគ្នា។
យ៉ាងណាមិញ សកម្មភាពទាំងនេះ បានធ្វើឲ្យបុរសនេះតក់ស្លុតជាខ្លាំង ដែលនារីទាំងនោះ ហាក់ដូចជាមិនស្កប់ស្កល់ ក្នុងការបៀតបៀនផ្លូវភេទអ្នកដទៃ នៅក្នុងរថយន្ដក្រុង។
ទោះជាយ៉ាងណា តាមច្បាប់របស់ប្រទេសចិន មិនបានធ្វើការដាក់ពិន័យទៅលើ នារីណាម្នាក់ ដែលបៀតបៀនផ្លូវភេទបុរសនោះទេ ដូចនេះ ពួកគេអាចយកដើមទ្រូងរបស់គេទៅផ្អឹប ឬ ធ្វើយ៉ាងណា តាមតែចិត្ដគេចង់។
តើប្រិយមិត្ដបុរសទាំងឡាយ នឹងធ្វើបែបណា បើសិនជាមាននារីដូចខាងលើ បញ្ចេញសកម្មភាពបែបនេះនោះ?