គូស្នេហ៍ មួយគូ ត្រូវប៉ូលីស ចាប់ខ្លួន ក្រោយពីអ្នក​​ ដំណើរតាមផ្លូវ មើលឃើញ ពួកគេ កំពុងឡើង ឋានសួគ៌

7/02/2013 0 Comments A+ a-


បុរស ស្រ្តី មួយគូ ត្រូវបានប៉ូលីសចាប់ខ្លួន កាលពីចុងសប្តាហ៍មុននេះ ក្រោយពីពួកគេ ត្រូវបានប្រទះឃើញថា បានរួមភេទ នៅមុខបង្អួចសណ្ឋាគារ មួយកន្លែង ដែលពួកគេស្នាក់នៅ បង្ហាញអោយអ្នកដទៃបានឃើញ។
ហេតុការណ៍នេះ បានកើតឡើង នៅក្នុងទីក្រុង Myrtle Beach រដ្ឋ South Carolina សហរដ្ឋអាមេរិក ហើយ គូស្នេហ៍មួយគូនេះ ខាងប្រុស មានឈ្មោះ Skeeter Levi Judd អាយុ ១៩ឆ្នាំ ចំណែក ខាងស្រី មានឈ្មោះ Andrea Rose Mazzochhi អាយុ ២០ឆ្នាំ។ ពួកគេត្រូវបាន អ្នកដំណើរតាមផ្លូវ ប្រទះឃើញ កំពុងតែរួមភេទ ដោយមិនព្រមទាញវាំងនន បិទបង្អួចកញ្ចក់ អោយជិតនោះទេ ទើបបណ្តាលអោយគេឯង មើលឃើញ សកម្មភាព របស់ពួកគេ យ៉ាងដូច្នេះ នៅវេលាម៉ោង ប្រមាណជា ១១យប់។ ក្រោយមក អ្នកដំណើរ ដែលឃើញ ក៏បានរាយការណ៍ប្រាប់ដល់ប៉ូលីស ទើបឈានដល់ការចាប់ខ្លួន បែបនេះ តែម្តងទៅ។