ខាត់ សុឃីម រងការពេព ជ្រាយក្រោយ ពេលទម្លាយរឿង ចង់សម្លាប់ខ្លួន
កាលពីពេលថ្មីៗនេះ នៅក្នុងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣នេះ អ្នកនាង ខាត់ សុឃីម បានទទួលរងការពេពជ្រាយយ៉ាងដំណំ អំពីសំណាក់បណ្តាប្រិយមិត្ត នៅតាមរយៈបណ្តាញសង្គម facebook ក្រោយពេលដែលតារារូបនេះ ព្រលយអាថ៌កំបាំង ទម្លាយរឿងចង់សម្លាប់ខ្លួន ខណៈពេលកំពុងស្លុងចិត្តត្បិតជីវិតជួបនឹងរឿងអាស្រូវ ច្រើនពេកទៅ។
ជាការពិតណាស់ កាលពីពេលថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានព្រលយសម្តី ចុះផ្សាយនៅលើគេហទំព័រសារព័ត៌មានក្នុងស្រុកមួយថា ” កាលពីមុននាងចង់សម្លាប់ខ្លួន ព្រោះតែមានព័ត៌មានចុះផ្សាយរឿងអាស្រូវរបស់នាង ប៉ុន្តែដោយសារតែក្រុមគ្រួសារបងប្អូន និងកូន ដែលជាអ្នកផ្ដល់កម្លាំងចិត្តនោះ នាងបានប្រឹងបន្តរស់ឡើងវិញ “។
បញ្ហាដែលនាំឱ្យអ្នកនាង ខាត់ សុឃីម ឈានទៅដល់ដំណាក់កាលគិតខ្លី ចង់សម្លាប់ខ្លួនម្តងៗ គឺដោយសារការណ៍ដែលនាងនៅពេលនោះ ព្រោះតែបណ្ដាញសារព័ត៌មាន បានសរសេររិះគន់យ៉ាងចាស់ដៃ ពាក់ព័ន្ធនឹងនាងមានកូនអត់ប្ដី។ ” ដើមឡើយខ្ញុំចង់រត់ចេញទៅនៅឲ្យឆ្ងាយ អត់ចង់ជួបអ្នកដែលស្គាល់ខ្ញុំឡើយ មានពេលខ្លះខ្ញុំប្រុងសម្លាប់ខ្លួន ក៏មានដែរ ព្រោះយើងខ្មាសគេខ្លាំងណាស់ “។ ប៉ុន្តែក្ដីសង្ឃឹមរបស់នាង បានផុសឡើងមកវិញតាមរយៈការលើកទឹកចិត្ត ពីបងប្អូន និងការរស់នៅ ដើម្បីកូនរបស់នាង “។
ទន្ទឹមនឹងនេះ ក៏មានការពេពជ្រាយអំពីសំណាក់បណ្តាប្រិយមិត្ត នៅតាមរយៈបណ្តាញសង្គម facebook យ៉ាងចាស់ដៃ ” ក្រែងថា កូនហ្នឹងកើតឡើងពីការបាញ់ទឹកកាមបញ្ចូលនៅថៃ ហើយថែមទាំងថា អស់រ៉ាប់ម៉ឺនដុល្លារទៀត ចុះចាំបាច់ចង់សម្លាប់ខ្លួន រឿងមានកូនអត់ប្តីធ្វើអី? “។ល។ សូមជម្រាបថា ទាក់ទិនទៅនឹងព័ត៌មាននៃការ ” បាញ់ទឹកកាមបញ្ចូលនៅថៃ អស់រ៉ាប់ម៉ឺនដុល្លារ ” អ្នកសារព័ត៌មានគេហទំព័រ ស៊ីវិល័យ មិនអាចសុំធ្វើការសម្ភាសន៍ អ្នកនាង ខាត់ សុឃីម ដើម្បីធ្វើការបកស្រាយបន្ថែម តាមរយៈទូរស័ព្ទបានទេ ចំពោះព័ត៌មានលម្អិត ក្រុមការងារយើងនឹងពាំនាំមកជូននាពេលក្រោយ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រៅពីអាជីពជាតារាចម្រៀង និងកំប្លែងអ្នកនាងខាត់ សុឃីមត្រូវបានគេមើលឃើញថា មានមុខរបរជាច្រើន ក្នុងនោះមានដូចជាហាងអ៊ុតសក់ សំអាងការ ហាងថតរូប ផ្ទះជួល និងមុខរបរមួយចំនួនទៀតផងដែរ៕ដោយ គេហទំព័រ ស៊ីវិល័យ
