ចាប់ខ្លួន បុរសឆក់ឱកាស រំលោភនាង ក្រមុំមិនគ្រប់ទឹក រហូតនាងមាន ផ្ទៃពោះ8
ខេត្តកំពត ៖ បុរសជាប់ចោទម្នាក់ បានត្រូវសមត្ថកិច្ចនាំខ្លួនមក កាន់ស្នងការដ្ឋាននគរបាលខេត្ត កាលពីរសៀលថ្ងៃទី៧ កក្កដា តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារ ស្ត្រីរងគ្រោះដែលមានសតិមិនគ្រប់ម្នាក់ ពីបទចាប់រំលោភកូនស្រីគាត់រហូត មានផ្ទៃពោះ៨ខែ ដើម្បីសួរនាំតាមនីតិវិធី ។ យោងតាមការផ្តល់ចម្លើយពីស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា បុរសឈ្មោះ ឱន ឈាន អាយុ៥៩ឆ្នាំ មានទីលំនៅក្នុងឃុំស្រែចែង ស្រុកជុំគិរី ជាអ្នកភូមិជាមួយគ្នា បានចាប់នាងរំលោភបាន សម្រេចចំនួន៣លើកគឺ ៖
លើកទី១-ក្នុងឆ្នាំ២០១២ មិនចាំខែ នៅពេលនាងទៅលេងបុណ្យឆ្លងកឋិន នៅវត្តយោធារ៉ាម ហៅវត្តទួលផ្ចឹត ដោយរំលោភនៅក្នុងព្រះវិហារចាស់ ខណៈនាងចេញទៅបត់ជើងតូចក្បែរព្រះវិហារ ។ លើកទី២-ក្នុងឆ្នាំ២០១៣ មិនចាំខែ រំលោភនៅពេល ម្តាយឱ្យនាងទៅលក់នំ ជនរូបនេះក៏ឃើញហៅចូលផ្ទះ ដោយគ្មានអ្នកណានៅ នៅតែចៅតូចម្នាក់ ពេលទិញនំហើយ ហៅចូលទៅយកលុយ ក្នុងបន្ទប់ក្រោមផ្ទះ ក៏ចាប់រំលោភរហូតបានសម្រេច ទើបលែងនាង ដោយភ្ជង់កនឹងកូនកាំបិតកន្ត្រៃកាត់ ក្រចកគំរាមមិនឱ្យប្រាប់អ្នកណាឱ្យសោះ ។
លើកទី៣-ក្នុងឆ្នាំ២០១៣ដែរ នៅពេលទៅចូលរួមបុណ្យ៧ថ្ងៃ សពអ្នកភូមិ ខណៈនាងដើរម្នាក់ឯងពេលយប់ដល់ក្រោម ដើមដូងមួួយឃ្លាតពីផ្ទះជនជាប់ចោទ ចម្ងាយជាង៥ម៉ែត្រ ជននេះឃើញ ក៏រត់ទៅចាប់រំលោភនៅក្បែរដើមដូងនោះតែម្តង រួចគំរាមសម្លាប់ចោល បើនាងហ៊ានប្រាប់គេ ។
ករណីរំលោភទាំង៣លើកនេះ នាងក៏មានផ្ទៃពោះ ដែលមកដល់ខែកក្កដានេះ៨ខែហើយ ។ ស្ត្រីជាម្តាយ បានប្រាប់ថា កូនស្រីគាត់អាយុ២៣ឆ្នាំ ជាមនុស្សមានសតិពុំសូវគ្រប់ ពេលដែលកូនមានផ្ទៃពោះរហូតដល់៨ខែ ទើបមានការស្វែងរកដំណោះស្រាយនៅពេលនេះ ។
ករណីរំលោភទាំង៣លើកនេះ នាងក៏មានផ្ទៃពោះ ដែលមកដល់ខែកក្កដានេះ៨ខែហើយ ។ ស្ត្រីជាម្តាយ បានប្រាប់ថា កូនស្រីគាត់អាយុ២៣ឆ្នាំ ជាមនុស្សមានសតិពុំសូវគ្រប់ ពេលដែលកូនមានផ្ទៃពោះរហូតដល់៨ខែ ទើបមានការស្វែងរកដំណោះស្រាយនៅពេលនេះ ។
ពេលកូនស្រីគាត់មានផ្ទៃពោះ៤ខែ ទើបគាត់ដឹងថា ត្រូវឈ្មោះ ឱន ឈាន ចាប់រំលោភ ។ ពេលនោះគាត់ក៏បានទៅប្តឹងនគរបាលប៉ុស្តិ៍ឃុំស្រែចែង ដើម្បីឱ្យជួយដោះស្រាយអស់រយៈពេល១ខែ តែពុំឃើញមានចំណាត់ការដោះស្រាយ ឬហៅភាគីណាមួយទៅសួរនាំ ទើបរូបគាត់បានឡើងមកប្តឹងដល់អធិការដ្ឋាននគរបាលស្រុកជុំគិរី ។ ក្រោយពីប្តឹងមកអធិការដ្ឋាននគរបាលស្រុក អស់រយៈពេល២ខែទៀត ក៏មិនឃើញមានការដោះស្រាយ ទើបថ្មីៗនេះ រូបគាត់ឡើងមក ដាក់ពាក្យបណ្តឹងដល់អង្គការសិទ្ធិមនុស្សនៅខេត្តកំពត ឱ្យជួយជំរុញរកយុត្តិធម៌ ។
ក្រោយពីប្តឹងទៅអង្គការសិទ្ធិមនុស្ស ទើបនៅថ្ងៃទី៧ កក្កដា ឃើញសមត្ថកិច្ចមានចំណាត់ការនាំខ្លួនជនជាប់ ចោទឡើងមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ ។ មន្ត្រីការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ឱ្យដឹងថា ក្រោយពេលសមត្ថកិច្ចសាកសួរ ជនឈ្មោះ ឱន ឈាន បានទទួលស្គាល់ថា ខ្លួនបានរួមរ័កជាមួយនាង ចំនួន៣លើកមែន ប៉ុន្តែពុំបានចាប់រំលោភដូចការចោទប្រកាន់នោះទេ ។
បើទោះបីជនជាប់ចោទបដិសេធមិនទទួលស្គាល់ កំហុសដែលខ្លួនប្រព្រឹត្តក៏ដោយ ក៏មិនអាចគេចផុតពីការចោទប្រកាន់ ពីករណីរំលោភសេពសន្ថវៈឡើយ ។ ជនជាប់ចោទត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព កោហសន្តិភាព