និស្សិត​ស្រី​ របស់​សកលវិទ្យា​ល័យ ជាតិ​គ្រប់គ្រង ​4​នាក់ រងរបួស​រលាក​ដៃ ជើង​និង​ខ្លះ​រួញ​សក់ ដោយសារ​ផ្ទុះ​ កំប៉ុង​ហ្គាស រទេះ​លក់​លត​ឆារ​

7/05/2013 0 Comments A+ a-

ភ្នំពេញ ៖ មាន​ហេតុការណ៍​ផ្ទុះ​កំប៉ុង​ហ្គាស​រទេះ​លក់​លត ឆា​មីឆា​បណ្តាល​ជា​អណ្តាតភ្លើង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​09​និង​30​នាទី​ព្រឹក​ថ្ងៃទី​04​ខែ​កក្ត​ដា​ឆ្នាំ​2013​នៅ​ចំណុច​ខាងកើត​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​ក្បែរ​បណ្ណាល័យ​ជាតិ​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដែល​បណ្តាល​ឲ្យ​ ​និស្សិត​ស្រី​នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ចំនួន​4​នាក់​ក្នុងចំណោម​គ្នា​ជាច្រើន​នាក់​ទៀត​បាន​រង​ការ​រលាក​ដៃជើង​និង​ឆេះ​រួញ​សក់​ខ្លះ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​សង្គ្រោះ​ភ្លាមៗ​ខណៈពេល​ពួកគេ​កំពុង​អង្គុយ​ញ៉ាំ​លត​ឆា មីឆា​គាប់​ជួន​ផ្ទុះ​កំប៉ុង​ហ្គាស​រលាក​តែម្តង​។​ ​

និស្សិត​ស្រី​នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដែល​រងរបួស​ស្រាល​ទាំង​4​នាក់​នោះ​ទី​1​ឈ្មោះ​យ៉េ ដាវី អាយុ​21​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ទី​2​ឈ្មោះ​ម៉ែន ស៉ី​ណា អាយុ​22​ឆ្នាំ​ស្នាក់នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ទី​3​វ៉េង សុផល អាយុ​18​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​ទី​4​ឈ្មោះ​ម៉ៅ មុនិ​កា អាយុ​19​ឆ្នាំ​ស្នាក់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​ ​

ប្រភព​ពត៌មាន​ពី​មិត្ត​ភ័​ក្រ​ដែល​មក​កំដរ​ក្រុម​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បានអោយដឹងថា​នៅ​មុនពេល​កើតហេតុ​ពេល​ម៉ោង​ចេញលេង​ពួកគេ​បាននាំគ្នា​មក​កុម្ម៉ង់​ញ៉ាំ​លត​ឆា មីឆា នៅ​ចំណុច​រទេះ​លក់​កើតហេតុ​នោះ​ខណៈពេល​អ្នកខ្លះ​កំពុង​អង្គុយ​ញ៉ាំ​ឬ​ឈរ​កុម្ម៉ង់​នៅក្បែរ​រទេះ​លក់​លត​ឆា​នោះ​ក៏​ស្រាប់តែ​ហ្គាស​កំប៉ុង​តូច​ផ្ទុះ​លាន់​សូរ​ភឹង​ឆាបឆេះ​ជា​អណ្តាតភ្លើង​រលាក​ដៃជើង​ដល់​ពួកគេ​ទាំង​4​នាក់​នោះ​តែម្តង​ហើយ​ភ្លាមៗ​នោះដែរ​ក្រុម​ជនរងគ្រោះ​ក៏ត្រូវ​បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​សង្គ្រោះ​ផងដែរ​។​

​ក្នុង​ហេតុការណ៍​ផ្ទុះ​កំប៉ុង​ហ្គាស​រទេះ​លក់​លត​ឆា មីឆា នោះដែរ​ស្ត្រី​ឈ្មោះ​ទប់ នី អាយុ​50​ឆ្នាំ​ស្នាក់នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែលជា​អ្នកលក់​លត​ឆា​មីឆា​ដែល​បណ្តាលអោយមាន​ហេតុការណ៍​ផ្ទុះ​ហ្គាស​របួស​និស្សិត​4​នាក់​នោះ​គាត់​ក៏​បានមក​មន្ទីរពេទ្យ​កាល់ម៉ែត​ជាមួយ​ក្រុម​ជនរងគ្រោះ​ដើម្បី​ចាត់ចែង​ក្នុង​ការចេញ​សេវា​ព្យាបាល​អោយ​ជនរងគ្រោះ​ផងដែរ ដោយ​គាត់​បាន​លើកឡើងថា មិនគួរ​កើតមាន​បញ្ហា​ជាយថាហេតុ​ដូច្នេះ​ឡើយ​៕ ​via: techno2day
image(1232)