ស្ត្រី2នាក់ ម្នាក់ខឹងប្តី ម្នាក់ប្តីខឹង ផឹកថ្នាំពុល ធ្វើអត្តឃាត នៅប៉ៃលិន
ខេត្តប៉ៃលិន+បាត់ដំបង ៖ ស្ត្រីពីរនាក់ផឹកថ្នាំពុលបាញ់ស្មៅក្នុងថ្ងៃ តែមួយប៉ងធ្វើអត្តឃាត ដោយម្នាក់តូចចិត្តនឹងប្តីផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ អត់ជួយធ្វើការងារហើយ រករឿងវាយកូនប្រពន្ធរាល់ថ្ងៃ ។ ចំណែកឯស្ត្រីម្នាក់ទៀតតូចចិត្តសុំជា នាជាមួយប្តីវិញអត់បាន ព្រោះនាងឈ្លោះជាមួយប្តីសុំលែងលះ ដោយចុះចេញពីផ្ទះអស់រយៈពេលបីថ្ងៃ ទើបត្រឡប់មកវិញ ។ ប៉ុន្តែប្តីមិនព្រមទទួលស្គាល់ ។ ហេតុការណ៍ពីរនាក់ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី៩ កក្កដា។
ទាន់ទិននឹងហេតុការណ៍ទី១ បើតាមប្រភពពីសាច់ញាតិបានឱ្យដឹងថា ដោយសារតែនាងខឹងនឹងប្តីប្រមឹក ដើរស៊ីផឹកប៉ោឡែជាមួយមិត្តភក្តិ ក្នុងភូមិជារៀងរាល់ថ្ងៃ លុះពេលមកដល់ផ្ទះវិញជេរ ស្តីឱ្យប្រពន្ធ និងដេញវាយកូនចៅរត់ចែកផ្លូវគ្នាភ័យញ័ រដូចកូនសត្វត្រូវទឹកភ្លៀង ។ លើសពីនេះទៅទៀតប្តីនេះអត់ ជួយធ្វើការងារអ្វីទាល់តែសោះ ទើបនាងសម្រេចចិត្តទាញយក ថ្នាំពុលបាញ់ស្មៅ ប្រភេទទឹកពណ៌ខៀវ មកផឹកដើម្បីបញ្ចប់សង្ខាររបស់ខ្លួនតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៩ កក្កដា នៅក្នុងផ្ទះរបស់នាង ស្ថិតក្នុងភូមិកំពង់ចំលងលើ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ។ ក្រោយពេលកើតហេតុ បានអ្នកជិតខាងឮនាងក្អួតចង្អោរ និងធុំក្លិនថ្នាំពុលក៏រត់ឡើងទៅមើល លើផ្ទះឃើញក៏ស្រែកហៅឱ្យបងប្អូននាងរត់មកជួយដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ គ្រូពេទ្យបានប្រាប់ថា ស្ត្រីផឹកថ្នាំពុលម្នាក់នេះអត់ មានសង្ឃឹមរស់នោះ ទេ ។
ស្រ្តីរងគ្រោះឈ្មោះ ញ៉ឹល សុភក្រ្ត អាយុ៣៣ឆ្នាំ ជាកសិករមានកូនបីនាក់ក្នុងបន្ទុក មានប្តីឈ្មោះ តិច ជឿន អាយុ៣៦ឆ្នាំ ជាកសិករ ។
ស្រ្តីរងគ្រោះឈ្មោះ ញ៉ឹល សុភក្រ្ត អាយុ៣៣ឆ្នាំ ជាកសិករមានកូនបីនាក់ក្នុងបន្ទុក មានប្តីឈ្មោះ តិច ជឿន អាយុ៣៦ឆ្នាំ ជាកសិករ ។
ប្រភពព័ត៌មានពីប្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានដើរទៅផឹកស៊ី នៅផ្ទះមិត្តភក្តិនៅក្នុងភូមិតាំងពីព្រលឹម ។ លុះត្រឡប់មកវិញ ដោយអត់ឃើញប្រពន្ធដាំ បាយធ្វើម្ហូបឱ្យគាត់ ក៏ខឹងជេរឈ្លោះប្រកែកជាមួយប្រពន្ធ និងដេញវាយកូនរត់ព្រោងព្រាត ទើបធ្វើឱ្យប្រពន្ធខឹង ក៏បណ្តេញគាត់ចេញពីផ្ទះ ហើយគាត់អត់បន្តជម្លោះជាមួយ ប្រពន្ធទេក៏ដើរទៅផឹកស្រាបន្តទៀត ។ ក្រោយពេលត្រឡប់មកវិញ ស្រាប់តែអ្នកជិតខាងបានប្រាប់ថា ប្រពន្ធគាត់ផឹកថ្នាំពុលទឹកពណ៌ខៀវ អស់ជិតកន្លះលីត្រ បណ្តាលឱ្យបែកពពុះមាត់ ក្អួតចង្អោរ ត្រូវបានបងប្អូនដឹកតាមរថយន្តយកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ប្រភពបន្តទៀតថា គ្រាន់តែឮដូច្នេះភ្លាមគាត់ក៏ប្រញាប់យក ម៉ូតូជិះតាមពីក្រោយទៅមើលប្រពន្ធនៅឯមន្ទីរពេទ្យ ដោយឃើញគ្រូពេទ្យកំពុងតែបញ្ចូល ទឹកលាងក្រពះសម្អាតជាតិពុល ។ ដោយឡែកករណីមួយទៀត គឺបានកើតឡើងបន្ទាប់ពីមាន ការឈ្លោះទាស់ទែងជាមួយប្តី រហូតដល់ទៅធ្វើសំបុត្រលែងលះនៅផ្ទះមេភូមិ ។ លុះពេលចេញពីផ្ទះទៅស្រុកកំណើត ខេត្តកណ្តាលក៏ត្រឡប់មកផ្ទះវិញ ហើយសុំប្តីស្រុះស្រួលគ្នាវិញ តែប្តីអត់ព្រមទទួលស្គាល់ក៏តូចចិត្តរត់ ទៅទាញយកថ្នាំបាញ់ស្មៅ ផឹកអស់ជាច្រើន ត្រូវបានបងប្អូនដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៩ កក្កដា ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិវាលចែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ។ ស្ត្រីផឹកថ្នាំពុលខាងលើ ឈ្មោះ ភឿន ឡៃសា អាយុ២៣ឆ្នាំ មានកូនប្រុសម្នាក់ អាយុ២ឆ្នាំ ប្តីឈ្មោះ ប៉េល ចិន្តា អាយុ២៥ឆ្នាំ ជាកសិករ ។ ប្រភពព័ត៌មានពីអ្នកភូមិថា ប្តីប្រពន្ធទាំងពីរនាក់នេះ រស់នៅមិនចុះសម្រុងនឹងគ្នាសោះ តែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ដោយគ្រាន់តែរឿងតូចតាចមួយក៏ បង្កើតទៅជារឿងធំ រហូតដល់នាំគ្នាធ្វើសំបុត្រលែងលះ នៅឯផ្ទះលោកមេភូមិ ។
ក្រោយពេលចែកផ្លូវគ្នារួច ស្រ្តីជាប្រពន្ធបានធ្វើដំណើរទៅ ស្រុកកំណើតនៅឯខេត្តកណ្តាល អស់រយៈពេល៣ថ្ងៃទើបម្តាយរបស់នាង បានដេញឱ្យវិលត្រឡប់មកជា នានិងរួមរស់ជាមួយប្តីវិញ ។ ពេលស្រ្តីរូបនេះមកដល់ ប្តីអត់ព្រមទទួលស្គាល់ថែមទាំងដៀលត្មិះ គ្រប់បែបយ៉ាងធ្វើឱ្យទ្រាំមិនបានក៏រត់ទៅទាញថ្នាំពុល ប្រភេទទឹកឃ្មុំនៅក្នុងផ្ទះសម្ងំផឹកអស់ជា ច្រើនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិតតែម្តង ។
ក្រោយពេលកើតហេតុ ប្តីឃើញដូច្នេះក៏មានការស្តាយក្រោយ ទើបស្ទុះរត់ទៅចាប់យកថ្នាំពុលចេញ និងស្រែកហៅឱ្យបងប្អូន ព្រមទាំងអ្នកជិតខាងយករថយន្តដឹកប្រពន្ធ នាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ គ្រូពេទ្យប្រាប់ថា មានសង្ឃឹមតិចតូចណាស់ ។ ពេលនេះស្ត្រីរងគ្រោះកំពុងសម្រាក នៅមន្ទីរពេទ្យបង្អែកនៅឡើយ តែមើលទៅអាការដូចជាធ្ងន់ធ្ងរណាស់ ៕
ប្រភព : កោះសន្តិភាព