YGប្រាប់ពីគំរោង បង្កើត​អាល់ប៉ុម solo សម្រាប់ សមាជិកក្រុម Big Bang

6/28/2013 0 Comments A+ a-


កូរ៉េ៖  យោងតាមប្រភព ព័ត៌មានមួយ បានឲ្យដឹងថា ផលិតកម្ម YG បានប្រាប់ថា ពេលនេះពួកគេ កំពុងមានគំរោង បង្កើតអាល់ប៊ុម solo ឲ្យសមាជិកទាំងអស់ ក្នុងក្រុម Big Bang។
ថ្មីៗនេះ ផលិតកម្ម YG កំពុងតែរៀបចំ គំរោងបង្កើត អាល់ប៊ុម solo ឲ្យ Taeyang បន្ទាប់ពីរៀបចំ អាល់ប៊ុមសម្រាប់ G-Gragon រួច។ ផលិតកម្ម YG បានប្រាប់ថា G-Dragon នឹងធ្វើការប្រគំតន្ត្រីនៅ Seoul Olympic Gymnastics រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ៣១ ខែសីហា និង ១ ខែកញ្ញា ខាងមុខនេះ។
ក្នុងកម្មវិធីតន្ត្រីនោះ G-Dragon នឹងសម្តែង បទចម្រៀងថ្មីៗ របស់លោក ដែលកំពុងត្រៀមចេញ លើទីផ្សារនៅថ្ងៃទី ១៨ ខែសីហា ដែលនោះ ត្រូវជាថ្ងៃខួបកំណើតរបស់ G-Dragon តែម្តង។
ដោយសារ ថ្ងៃទី ១៨ សីហា គឺជាថ្ងៃអាទិត្យ ដូច្នេះ ផលិតកម្ម YG សម្រេច ផ្សព្វផ្សាយអាល់ប៊ុមថ្មីនោះ តាមរយៈប៉ុស្តិ៍ទូរទស្សន៍វិញ។ ទន្ទឹងនឹងនោះ ផលិតកម្ម YG ក៏កំពុងតែរៀបចំបង្កើតអាល់ប៊ុមសម្រាប់ Taeyang ផងដែរ ខណៈអាល់ប៊ុមទី១ របស់ Taeyang ចេញតាំងពីឆ្នាំ ២០១០ មក៕