បុរសល ក់ការ៉េមកី ជិះកង់ច្រៀង ល្ខោនបាសាក់ ផ្អើលពេញ ហ្វេសប៊ុក (Video Inside)
បុរសវ័យចំណាស់ម្នាក់ បានជិះកង់លក់ការ៉េមកី ហើយច្រៀងល្ខោនបាសាក់នៅតាមផ្លូវ ដើម្បីឲ្យគេចាប់អារម្មណ៍ នូវការ៉េមកីរបស់គាត់ ហើយ ពេលនេះត្រូវបាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក បង្ហោះវីដេអូឃ្លីបរបស់គាត់ ព្រោងព្រាត នៅលើបណ្តាញ សង្គមដ៏ពេញនិយមកមួយនេះ ។
គ្រាន់តែវីដេអូឃ្លីប របស់បុរសលក់ការ៉េមកី ច្រៀងល្ខោនបាសាក់នោះ បង្ហោះនៅលើហ្វេសប៊ុកភ្លាម ស្រាប់តែមានអ្នកប្រើប្រាស់ បណ្តាញសង្គមមួយនេះ ចែកចាយតៗគ្នាព្រោងព្រាត ដែលមើលទៅហាក់ដូចជាសម្តែង នូវការគាំទ្រយ៉ាងខ្លាំងដោយនឹងស្មានមិនដល់ ។
តាមរយៈវីដេអូឃ្លីបមួយនេះ ត្រូវបានគេមើលឃើញថា កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង មិនចាញ់វីដេអូឃ្លីបអ្នកលក់ម៉ាំល្ហុង កាលពីពេលកន្លង ទៅប៉ុន្មានឡើយ ព្រោះគេមើលឃើញថា សកម្មភាពបែបនេះនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកចុច Shear និងLike រាប់រយនាក់ក្នុងរយៈពេលដ៏ខ្លី ។