ខាត់ សុឃីម គ្រងតំណែងពិធីការិនីនៅ CTN
ភ្នំពេញ: តារាកំប្លែងរាងសិចស៊ី អ្នកនាង ខាត់ សុឃីម នឹងបង្ហាញមុខក្នុងកម្មវិធីថ្មីរបស់ទូរទស្សន៍
CTN ក្នុងនាមជាពិធីការិនីដោយបានចាប់ដៃគូជាមួយនឹងរ៉ូលីន។
បន្ទាប់ពីអាពាហ៍ពិពាហ៍ដ៏គគ្រឹកគ្រេងជាមួយលោក អ៊ិន សុបញ្ញា ហៅ ផាណូ អ្នកនាងខាត់ សុឃីមត្រូវបានគេមើលឃើញថា កាន់តែសម្រុករកស៊ីកាន់តែខ្លាំងជាមុនទៅទៀត បន្ថែមពីនោះ នាងនឹងលេចមុខតាមកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីធ្វើម្ហូបរបស់ស្ថានីយទូរទស្សន៍ CTN។

ទោះបីជាយ៉ាងណាក្តី
តារាដែលមានហុងស៊ុយតាមរោងការរូបនេះ ហាក់មិនច្បាស់លាស់
សម្រាប់តំណែងជាពិធីការិនីក្នុងកម្មវិធី ធ្វើម្ហូប នៅក្នុងជំនួបតាមទូរស័ព្ទ
អ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា “
ខ្ញុំពិតជាទទួលបានការងារថ្មីមួយគឺធ្វើជាពិធីការិនីក្នុងកម្មវិធីធ្វើម្ហូប
របស់ស្ថានីយ៍ ទូរទស្សន៍ CTN ប៉ុន្តែមិនទាន់ច្បាស់លាស់នៅឡើយ
ខាងក្រុមហ៊ុនគេចង់សាកល្បងសិន គេមិនទាន់សម្រេចយ៉ាងណានោះទេ តែនៅថ្ងៃទី០៤
ទី០៥ (មិថុនា ២០១៣ នេះ យើងនឹងត្រូវថតសាកល្បងហើយ “។
គ្រងតំណែងជាតារាកំប្លែងអាជីព ជិតពីរទស្សវត្សរ៍រូបនេះ បានបន្ថែមថា សម្រាប់ការងារសិល្បៈ សព្វថ្ងៃនៅតែមានជាហូរហែរទោះបីជា រដូវទោះបីជារដូវវស្សាជិតខិតចូលមកដល់ក្តី។
នេះជាការងាបន្ថែមថ្មីមួយទៀតសម្រាប់តារាកំប្លែងស្ងួត ដែលមានវោហាស័ព្ទប្រៀបបាននឹងសារិកាកែវ ព្រោះតារាសម្បូរទៅដោយពហុជំនាញ នាង ខាត់ សុឃីម គឺជាតារាកំប្លែងម្នាក់ ដែលមានជំនាញផ្នែកសិល្បៈបុរាណ។ សព្វថ្ងៃ នាង ខាត់ សុឃីម មានមុខរបរ ក្រៅពីអាជីពជាអ្នកកំប្លែង និងចម្រៀង បានពង្រីកមុខរបរបន្ថែមទៀត ដូចជា អាជីវកម្មសំអាងការ ថតរូប និងអ៊ុតសក់របស់នាង ដែលកំពុងដំណើរការបច្ចុប្បន្ន៕
ប្រភព : CEN