LG ប្រកាសចេញទូរស័ព្ទ Optimus L4 II តម្លៃ $172
ថ្មីៗនេះក្រុមហ៊ុន LG ទើបតែបានប្រកាសចេញជាផ្លូវការនូវទូរស័ព្ទទំនើបដែលស្ថិតក្នុងខ្សែស្រឡាយ Optimus មួយម៉ូដែលទៀ ទូរស័ព្ទនោះគឺ Optimus L4 II ដែលជាទូរស័ព្ទទំនើបតម្លៃទាបរបស់ក្រុមហ៊ុន ។ សូមរំលឹកផងដែរថារូបភាពទូរស័ព្ទ Optimus L4 II ធ្លាប់បានលេចចេញម្ដងហើយកាលពីចុងខែឧសភា ជាមួយនឹងតម្លៃទាបត្រឹមតែ $172 Optimus L4 II មានលក្ខណសម្បត្តិបច្ចេកទេសដូចខាងក្រោម៖
- វិមាត្រ 112.5 x 64.7 x 11.9 mm
- ទម្ងន់ 125 g
- អេក្រង់ទំហំ 3.8-inch
- បច្ចេកវិទ្យាអេក្រង់ IPS
- កម្រិតភាពច្បាស់ 480 x 320 pixels
- CPU Single-core 1GHz (Media Tek)
- RAM 512 MB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4 GB ((អាចបន្ថែម microSD card)
- មានបំពាក់ដោយ Wi-Fi, GPS, Bluetooth 3.0,.
- កាមេរ៉ាទំហំ 3 MP
- ដំណើរការដោយ Android 4.1 Jelly Bean
- ថាមពលថ្ម 1,700mAh
សូមបញ្ជាក់ថាបច្ចុប្បន្ននេះ Optimus L4 II មានលក់នៅទីផ្សារប្រទេសរុស៊្សី និង អ៊ុយក្រេន មានពីរពណ៌គឺ ពណ៌ស និង ពណ៌ខ្មៅ តម្លៃប្រហែល $172 ។ សម្រាប់ទីផ្សារកម្ពុជាសូមប្រិយមិត្តរង់ចាំសាកសួរតាមហាងលក់ទូរស័ព្ទនានាក្នុងរាជធានីភ្នំពេញ ៕