Lady Gaga ធ្លាក់​ខ្លួន​ មក​ជួល​​ផ្ទះ​គេ ​ស្នាក់​នៅ ក្នុង​មួ​យខែ ២២.០០០ ដុល្លារ

6/28/2013 0 Comments A+ a-


យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ Hollywood មួយបានឲ្យដឹងថា តារាចម្រៀងស្រីដ៏ល្បី Lady Gaga បានផ្លាស់មករស់ នៅជាមួយមិត្តប្រុស Taylor Kinney ក្នុងផ្ទះជួល ដ៏ទំនើបមួយ ក្នុងតម្លៃ ២២.០០០ ដុល្លារក្នុងមួយខែ នៅទីក្រុង New York នៅអគារ Central Park South ។
Lady Gaga បានប្តូរ មកនៅផ្ទះថ្មីនេះ រយៈពេល ១ខែមកហើយ ដែលមានបន្ទប់គេង ២ ផ្ទះបាយទំនើប ១បន្ទប់សម្រាប់កម្តៅខ្លួន ជាពិសេសថែមទាំងមាន សំយាបផ្ទះដ៏ធំសម្រាប់ អង្គុយមើលទេសភាព ទៀតផង។ មិនតែប៉ុណ្ណោះ អាចមើលឃើញ សួរច្បារ Central Park ដ៏ស្រស់ស្អាតទៀតផង។
ជាមួយនឹងតម្លៃ ដ៏ខ្ពស់មួយនេះ មិនមែនជាបញ្ហា ចោទសម្រាប់ Lady Gaga នោះទេ ព្រោះនាង គឺជាកំពូលតារាស្រី ដែលអាចរកប្រាក់ ចំណូលបាន យ៉ាងច្រើនសន្ធឹក សន្ធាប់ក្នុង១ឆ្នាំៗ៕