គ្មានទេ Jelly Bean សំរាប់ Galaxy Mini 2
បើតាមប្រភពពត៌មានពី Samsung នៅអេស្ប៉ាញបានឲ្យដឹងថា Galaxy Mini II (GT-S6500) នឹងគ្មាន Jelly Bean ឬAndroid 4.1.2 មកប្រើប្រាស់នោះទេ។
ពត៌មាននេះនឹងអាចធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនមិនសប្បាយចិត្ត ព្រោះពួកគេរំពឹងថាទូរស័ព្ទម៉ូដែលនេះនឹងអាចឡើងដល់Android 4.1.2 បាន និងអាចប្រើប្រាស់ feature ថ្មីៗរបស់ Samsung តាមរយៈ Jelly Bean។
ចាប់តាំងពីចេញលក់នៅខែមីនាឆ្នាំ២០១២មក Galaxy Mini II ប្រើប្រាស់ Android 2.3 Gingerbread ហើយពេលនេះវាក៏បន្តស្ថិតប្រើ Android កំណែដដែលនេះ។
បើសិនជា Samsung មិនបញ្ចេញ Jelly Bean សំរាប់ទូរស័ព្ទម៉ូដែលនេះទេ គឺវាមានការពិបាកបន្តិចក្នុងការអាន ឬសរសេរភាសាខ្មែរនៅលើម៉ូដែលនេះ តែប្រហែលក្រុមអភិវឌ្ឍន៍កម្មវិធីផ្សេងៗដូចចា Cyanogenmod ឬ KANG Open Source Project ឬ ក្រុមផ្សេងៗទៀតអាចនឹងផលិត custom ROM ដែលប្រើ Jelly Bean 4.2.2 បានដូចគ្នា។
