តើ​ iPhone តម្លៃ​ទាបនឹង​មាន​រាង​ដូច​នេះ​មែន​ទេ?

6/24/2013 0 Comments A+ a-

កាល​ពី​ថ្ងៃម្សិលមិញ​ប្រិយមិត្ត​ទើប​តែ​​ទទួល​បាន​​ព័ត៌មាន​ទាក់ទង​នឹង​រូបរាង​ iPhone 5S ដោយឡែក​សម្រាប់​ពេល​នេះ​យើង​ខ្ញុំ​សូម​បង្ហាញ​នូវ​រូបភាព​គំរូ​របស់​ទូរស័ព្ទ​ iPhone តម្លៃ​ទាប​ដែល​ទទួល​បាន​តាមរយៈ​ប្រភព​ពី​គេហទំព័រ​ AppleInsider ។ សូម​បញ្ជាក់​ថា​រូបភាព​ដែលបង្ហាញ​ក្នុង​អត្ថបទ​នេះ​គឺ​ជា​រូបភាព​ 3D ដែល​​ត្រូវ​បាន​រចនា​ឡើង​​​ដោយ​ផ្អែក​លើ​ការ​ស្រមៃ​និង​ចំណេះ​ដឹង​របស់​អ្នក​ជំនាញ គំរូ iPhone តម្លៃ​ទាប​នេះ​ត្រូវ​បាន​រចនា​ឡើង​ស្រដៀង​នឹង​ iPod touch ។

គួរ​រំលឹក​ផង​ដែរថា​បើ​តាម​សេចក្ដីរាយការណ៍​របស់​ប្រភព​មួយ​ចំនួន​​ដែល​បាន​រាយការណ៍​ពី​សម្ដី​របស់​អ្នក​វិភាគ​ថា​ដើម្បី​ឲ្យ​ Apple អាច​លក់​​ទូរស័ព្ទទំនើប​ iPhone ស៊េរី​ថ្មី​ណា​មួយ​ដែល​នឹង​ចេញ​នា​ពេល​អនាគត​ក្នុង​តម្លៃ​​ទាប​នោះ​​ក្រុមហ៊ុន​​នឹង​​ផលិត​តួ​ទូរស័ព្ទ​នោះ​ពី​​ប្លាស្ទិក ។ កាល​ពី​ដើម​ឆ្នាំ​នេះ​​ពពក​ក៏​ធ្លាប់​ចេញ​អត្ថបទ​មួយ​​ដែរ​ដោយ​បង្ហាញ​ពី​គំរូ​ iPhone តម្លៃ​ទាប​ដែល​មាន​​​តួផ្នែក​ខាង​ក្រោយ​ធ្វើ​ពី​ប្លាស្ទិក​​​​ពណ៌​ថ្លា​ ។ អ្នក​នាយករបស់​ក្រុមហ៊ុន​ Pegatron លោក T.H. Tung បាន​មាន​ប្រសាសន៍​ថាទូរស័ព្ទទំនើប​របស់​ក្រុមហ៊ុន​ Apple ដែល​ប្រិយមិត្ត​តែង​តែឮថា​ជា​ iPhone តម្លៃទាប​នោះ​គឺ​មិន​មែន​មាន​តម្លៃទាប​នោះ​​ទេ គឺ​គ្រាន់​តែ​មានតម្លៃ​មធ្យម​តែ​ប៉ុណ្ណោះ ។ ប្រសាសន៍​របស់​លោក​ T.H. Tung នេះ​គឺ​ដូច​គ្នាទៅ​នឹង​​ប្រភព​មួយ​ពី​មុន​ដែល​ថា​​ទូរស័ព្ទទំនើប​របស់​ក្រុមហ៊ុន​ដែល​ប្រភព​ជា​ច្រើន​​ថា​ជា​ iPhone តម្លៃទាប​នោះ​នឹ​ងមាន​តម្លៃប្រហែល $350 ។
បើ​ផ្អែក​លើ​ការ​យល់ឃើញ​របស់​ប្រិយមិត្ត​ តើ​ក្រុមហ៊ុន​ Apple អាច​នឹង​ផលិត​ទូរស័ព្ទទំនើប​ដែល​មាន​តម្លៃ​ត្រឹម​តែ $99 ដែរឬទេ?