Instagram​​ ឈាន​ដល់​​​ ៥​លាន​ វីឌីអូ​ upload​ ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​២៤​ម៉ោង​​​ដំបូង​

6/24/2013 0 Comments A+ a-


កាល​ពី​​ម្សិល​មិញ​​ក្រុមហ៊ុន Facebook ទើប​បាន​ធ្វើការ​ upate ថ្មី​នូវ​កម្មវិធី Instagram សម្រាប់ iOS និង Android ដែល​រួម​បញ្ចូល​មុខ​ពិសេស​អាច​ភ្ជាប់​ទៅ​កាន់ Vine-like ​​ផ្ដល់​លទ្ធភាព​ថត​ជា​វីឌីអូ​ក្នុង​រយៈ​ពេល​ពី ៣ ទៅ ១៥ វិនាទី ​ជា​មួយ​នឹង​មុខ​ងារ Instagram-style filters សម្រាប់​​កែ​ច្នៃ​វីឌីអូ​ជា​មួយ​ទម្រង់​ដែល​មាន​សម្រាប់ ។

ស្រប​​ពេល​​ដែល​មាន​​ក្រុម​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​តូច​បាន​​​​សំដែង​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​​បណ្ដាញ​សង្គម​នេះ​ បន្ទាប់​ពី​​​​​លេច​ឮ​ថា​ក្រុមហ៊ុន Facebook គ្រោង​លក់​នូវ​រូប​ថត​របស់​ពួក​គេ ​​ពេល​នេះ​បណ្ដាញ​សង្គម Instagram ដែល​ជា​បណ្ដាញ​សង្គម​​របស់​​អ្នក​ចូល​ចិត្ត​ថត​រូប ត្រូវ​បាន​ទទួល​ការ​​ចុះ​ឈ្មោះ​ប្រើ​រហូត​ដល់​ទៅ ១៣០លាន​​​នាក់​ហើយ ​​​ជា​មួយ​នឹង​ការ​បន្ថែម​មុខ​ងារ​ថ្មី​ដែល​អាច​ធ្វើ​ការ​ថត​ជា​វីឌីអូ ។ ​យ៉ាង​ណា​មិញ​​បន្ទាប់​ពី​ការ​ប្រកាស​ចេញ​នូវ update ថ្មី​ទៅ​លើ​កម្មវិធី Instagram សម្រាប់ iOS និង Android ​ពេល​នេះ​​មាន​វីឌីអូ​ចំនួន​រហូត​ដល់​ទៅ​ ​​​ ៥​លាន​ វីឌីអូ​ upload​ ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​២៤​ម៉ោង​​​ ដំបូង​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​កត់​សំគាល់​ដោយ CNET ។
Facebook ក៏បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា ​ក្នុង​ចំណោម​​វីឌីអូ​ដែល​​​បាន upload ​​តាម​រយៈ Instagram ​​គឺ​មាន​​ប្រវែង​សរុប​ប្រមាណ​ជា​​ ៤០​ម៉ោង​ ដែល​ត្រូវ​បាន​ upload ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ១នាទី ​ស្រប​​ពេល​នៃ​កម្មវិធី​ពិសេស NBA Finals ដែល​ជា​​ព្រឹត្តិការណ៍​នៃ​កីឡា​បាល់​បោះ​របស់​ស្ថាប័ន NBA (National Basketball Association) ។
​មុខ​ងារ​វីឌីអូ​​របស់ Instagram ៖
តាម​រយៈ​ការ​ប្រកាស​ចេញ​នូវ​មុខ​ងារ​ថ្មី​​ដែល​អាច​ធ្វើ​ការ​ថត​ជា​​វីឌីអូ​ តើ​ប្រិយ​មិត្ត​បាន​ធ្វើ​ការ update នូវ​កម្មវិធី​ Instagram របស់​អ្នក​ហើយ​ឬ​នៅ​ ? បើ​មិន​ទាន់​ទេ សូម​ update នឹង​​​សាកល្បង​​​ប្រើ​ទាំង​អស់​គ្នា !