G-Dragon ចាប់ដៃជាមួយតារាចម្រៀងរ៉េបអាមេរិកនាង Missy Elliottអំពីអាល់ប៊ុមថ្មី
លោក Yang Hyun Suk ប្រធានក្រុមហ៊ុន YG Entertainment ដែលជាភ្នាក់ងារចាត់ការរបស់តារាចម្រៀង G-Dragonប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើប្លុកព័ត៌មានរបស់ពួកគេកាលពីថ្ងៃអង្គារថា កំពូលតារាចម្រៀងអង់គ្លេស G-Dragon នឹងចាប់ដៃគ្នាជាមួយកំពូលតារាចម្រៀងរ៉េបអាមេរិកនាង Missy Elliott ដើម្បីបង្កើតអាល់ប៊ុមបទចម្រៀងសូឡូរបស់ពួកគេនៅពេលខាងមុខនេះ។
លោក Yang បានឲ្យដឹងថា កំពូលតារាចម្រៀងរ៉េបស្រីរបស់អាមេរិកដែលជាម្ចាស់បទ Diplo និងសហការជាមួយទីភ្នាក់ងារគាត់ដើម្បីធ្វើយ៉ាងណាឲ្យអាល់ប៊ុមចេញទៅទទួលបានការចាប់អារម្មណ៍។ អាល់ប៊ុមបទចម្រៀងថ្មីរបស់តារាចម្រៀងរូបសង្ហារ G-Dragon ដែលជាអាល់ប៊ុមសូឡូលើកទីពីររបស់គាត់នឹងចេញនៅថ្ងៃទី១៨ ខែសីហា ខាងមុខដែលមានរយៈពេលបួនឆ្នាំហើយ បន្ទាប់ពីចេញអាល់ប៊ុមសូឡូលើកទីមួយតាំងពីបួនឆ្នាំមុន។ សមាជិកក្រុមល្បី Big Bang នេះនឹងវិលត្រឡប់ទៅថតនៅប្រទេសកូរ៉េខាងត្បូងវិញអំពីអាល់ប៊ុមបទចម្រៀងថ្មីនេះ បន្ទាប់ពីដើរអង្រួនបេះដូងអ្នកគាំទ្ររបស់លោកជុំវិញពិភពលោកក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍អន្តរជាតិ។
ការប្រគំតន្ត្រីទេសចរណ៍អន្តរជាតិពីរកន្លែងចុងក្រោយរបស់ G-Dragon នឹងមានការចូលរួមសម្ដែងដោយក្រុមតារាចម្រៀងស្រីប៉ុបកូរ៉េ 2NE1 នៅថ្ងៃទី២៩ និង៣០ ខែមិថុនានេះនៅក្នុងប្រទេសសិង្ហបុរី៕