Facebook COO៖ អ្នក​ប្រើ​ប្រាស់​មិន​ពេញ​​ចិត្ត Facebook Home តែ​យើង​នឹង​កែ​លម្អ

6/02/2013 0 Comments A+ a-

កាលពីខែមេសា ឆ្នាំ ២០១៣ កន្លងទៅនេះ ក្រុមហ៊ុន Facebook បានប្រកាសបង្ហាញ Facebook Home សម្រាប់ប្រព័ន្ធដំណើរការ Android ប៉ុន្តែហាក់ដូចជាគ្មានការ ចាប់អារម្មណ៍ពីអ្នកប្រើឡើយ។
អ្នកស្រី Sheryl Sandberg អ្នកចាត់ការទូទៅ នៅក្នុងក្រុមហ៊ុន Facebook បាននិយាយថា ក្រុមហ៊ុនដឹងថា Facebook Home នៅពេលនេះ មិនសូវជាមានការចាប់អារម្មណ៍ ពីសំណាក់អ្នកប្រើប៉ុន្មាននោះទេ ហើយយើងក៏ដឹងអំពី ចំណុចដែលខ្វះខាត ព្រមទាំងកំពុងតែធ្វើការជួសជុល។
អ្នកស្រី Sandberg បានធានាថា ក្រោយពីធ្វើការកែតម្រូវ ជឿជាក់ថា អ្នកប្រើប្រាស់នឹងមានការចាប់អារម្មណ៍ និងចូលចិត្តជាក់ជាមិនខាន។
គួរបញ្ជាក់ផងដែរថា កាលពីខែថ្ងៃទី ០៤ខែមេសា ឆ្នាំ ២០១៣ កន្លងទៅក្រុមហ៊ុន Facebook បានប្រកាសបង្ហាញ Facebook Home សម្រាប់ប្រព័ន្ធដំណើរការ Android ហើយក្រោយមកក៏លេចឮ នូវព័ត៌មានថា ក្រុមហ៊ុន Facebook កំពុងតែចរចាជាមួយ Apple និង Microsoft ក្នុងការនាំយក Facebook Home មកប្រើនៅលើ iOS និង Windows Phone 8៕