Apple ចាញ់ក្ដី Samsung នៅហូឡង់
ក្រុមហ៊ុន Apple បានចោទប្ដឹង Galaxy Tab 10.1 របស់ក្រុមហ៊ុន Samsung បានរំលោភលើប៉ាតង់ Community Design របស់ iPad នៅក្នុងប្រទេសហូឡង់។
ប៉ុន្តែយោងតាមការស៊ើបអង្កេត និងស្រាវជ្រាវរបស់ តុលាការហូឡង់ បានឲ្យដឹងថា Tablet របស់ Samsung មួយនេះមិនបានរំលោភ ដូចការចោទប្រកាន់របស់ Apple នោះទេ។
កាលពីថ្ងៃសុក្រ ម្សិលមិញនេះ តុលាការបានចេញសេចក្ដីសម្រេចថា ការចោទប្រកាន់របស់ Apple មកលើ Samsung នោះគឺមិនមានភស្ដុតាង បញ្ជាក់ថា Samsung រំលោភលើប៉ាតង់នោះទេ។
នៅក្នុងសេចក្ដីសម្រេ ចរបស់តុលាការ ក្រុមហ៊ុន Samsung អាចធ្វើការលក់ Galaxy Tab 10.1 នៅក្នុងប្រទេសហូឡង់បាន។
ក្រោយពីតុលាការ បានចេញសេចក្ដីសម្រេចនេះ ខាងព័ត៌មាន AllThingsD បានទាក់ទងក្រុមហ៊ុន Apple ដើម្បីសុំការបំភ្លឺ ប៉ុន្តែក្រុមហ៊ុន Apple បដិសេធសុំមិនបញ្ចេញមតិ៕

