ដូចអត់មានសំរាម ប្រឡងឆមាសឆ្នាំនេះ!
រៀងរាល់ឆ្នាំកន្លងទៅ ក្រោយពេលប្រឡងម្ដងៗ តែងតែមានក្រដាសផ្សាយពាណិជ្ជកម្មដែលចែកសិស្សត្រូវបានបោះចោលពេញមុខសាលា ប៉ុន្តែព្រឹកមិញនេះ ក្រោយពីសិស្សប្រឡងចេញអស់ ឃើញថាតាមមុខសាលាមួយចំនួន បានប្រសើរឡើង គឺគ្មានការចោលក្រដាសពាសវាលពាសកាលទៀតនោះទេ។
ប្រឡងឆមាសលើកទី២របស់សិស្សមធ្យមសិក្សាទុតិយភូមិមានរយៈពេល២ថ្ងៃកន្លះ ដែលបានចាប់ពីថ្ងៃនេះ ២៤ ខែ មិថុនា ឆ្នាំ២០១៣ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៣។
Resource by : news.sabay.com

