ឌី សុនីត្តា ក្លាយជាថៅកែ យានដ្ឋានចាយទុនជាង ១ម៉ឺនដុល្លារ

6/25/2013 0 Comments A+ a-

ភ្នំពេញៈ  តារាចម្រៀងអាច មានសមត្ថភាព បកស្រាយបទចម្រៀង បាន ២-៣ ភាសា កញ្ញា ឌី សុនីតា្ត ក្នុងមួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា នាងហាក់មាន ការមមាញឹក ជាមួយការងារស្ទើរ រកពេលសម្រាកគ្មាន។ ជាថ្មីម្ដងទៀត ស្រាប់តែលេចឮថា នាងកំពុងតែពង្រីក មុខរបរថ្មី ចាយដើមទុនជាង ១ម៉ឺនដុល្លារ បន្ថែមលើអាជីពសិល្បៈ ដែលកំពុងតែ មានស្រាប់។

ជួបជាមួយ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣នេះ កញ្ញា ឌី សុនីត្តា បានប្រាប់ឲ្យដឹងថា នាងទើប តែដកឃ្លាពីការងារសិល្បៈ បាន ២-៣ ថ្ងៃនេះទេ ព្រោះទើបតែថតបញ្ចប់រឿង "ជីវិតនាងរក្សា" ហើយអ្វីដែលនាង កំពុងតែមមាញឹកនោះ គឺការងាររកស៊ី ដែលនាងទើបតែបើក កាលពីពេលថ្មីៗ នេះ។
កញ្ញារូបស្រស់សោភា ទម្រង់ មុខស្រស់ស្អាត ឆើតឆាយ នី សុនីត្តា បានប្រាប់ឲ្យដឹងថា "តាមពិតទៅ ខ្ញុំទើបតែបើកមុខរបរថ្មី គឺជាការ៉ាសរថយន្ត (យានដ្ឋាន)នៅម្តុំ បឹងឈូក តាមផ្លូវទៅវត្ត សំរោងអណ្តែត ខ្ញុំទើបតែបើកបាន ប្រមាណជា ១សប្តាហ៍ មិនទាន់ទិញ របរដាក់ហាងគ្រប់ នៅឡើយទេ ដូច្នេះបានជាខ្ញុំ មិនទាន់ចង់ប្រកាស ដោយបើកចំហរ " ។
តារាស្រីវ័យជាង ២០ ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹង បន្ថែមទៀតថា ក្រៅពីការងារសិល្បៈ នាងក៏មានបើកហាង សាឡន ២ ហើយថ្មីៗនេះ នាងក៏កំពុងតែ ត្រៀមខ្លួន ធ្វើជាថៅកែ ស្រីហាងទី៣ គឺជាការ៉ាសរថយន្ត ដែលបើកផ្លាស់ប្តូរ ប្រេងម៉ាស៊ីន ជាលក្ខណៈទ្រង់ទ្រាយតូចល្មម។ ក្រោយពីបើកហាង នេះនាងនឹង ទុកឲ្យបងប្រុស ជាអ្នកមើលការ ខុសត្រូវជំនួស។
ស្រីស្រស់ទងវង នី សុនីត្តា បានបញ្ជាក់ឲ្យដឹង បន្ថែមទៀតថា លុយដែលនាងយកមក បើកការ៉ាសថ្មីនេះ គឺជាលុយដែលនាងខំរក សន្សំជាយូរមកហើយ ។ ដោយដំបូង នាងគិតថា នឹងយកលុយនេះ ទៅដូររថយន្ត ប៉ុន្តែពេលឃើញ បងប្រុស មានជំនាញ និងបទពិសោធន៍ ខាងជួសជុលរថយន្ត ក៏បែកគំនិត ចង់ពង្រីកមុខរបរ ថ្មីមួយទៀតសិន មិនមែនមកពីនាង មានគេជួយឧបត្ថម្ភ លុយទាំងដុំៗពី ខាងក្រៅទេ៕